បាល់ទាត់អន្តរជាតិ
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!
ក្លឹបមេឃខៀវ Manchester City នឹងសម្លឹងមើលឱកាសឡើងទៅឈរកំពូលតារាង Premier League ជាថ្មីម្ដងទៀតនៅរំលងអាធ្រាតនេះ ដែលជាការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Brighton នៅកីឡដ្ឋាន American Express។ គេដឹងថា នឹងមានកីឡាករសំខាន់ៗមួយចំនួនរបស់ Man City នឹងអវត្តមានមិនអាចចូលលេងបាន។
ការប្រកួតកុងក្រោយរបស់ Man City គឺពួកគេធ្វើបានយ៉ាងល្អ ដោយកក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រ FA Cup ជាមួយនឹងជ័យជម្នះ 1-0 លើតោខៀវ Chelsea កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ខណៈដែលការប្រកួតចុងក្រោយរបស់ Brighton បានត្រឹមស្មើ 1-1 ជាមួយ Burnley ដែលជាការប្រកួតក្របខណ្ឌ Premier League។
កីឡាករដែលរបួស និងកំពុងស្ថិតក្នុងការសង្ស័យមានដូចជា៖ Erling Haaland នឹងអវត្តមាន (របួសសាច់ដុំ), Bernardo Silva ស្ថិតក្នុងការសង្ស័យ (របួសកំភួនជើង)។
សម្រាប់កីឡាករ 11 នាក់របស់ Man City ដែលនឹងប្រើប្រាស់នៅប្រកួតនេះអាចមានដូចជា៖ Ederson, Walker, Stones, Dias, Gvardiol; Rodri, Kovacic, Foden, De Bruyne, Doku និង Alvarez។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man United កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Ollie Watkins របស់ Aston Villa
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
Jeremie Frimpong មានភាគរយខ្ពស់ ក្នុងការចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួននៅរដូវក្ដៅនេះ!!!