បាល់ទាត់អន្តរជាតិ
Juventus កំពុងចរចាជាមួយអ្នកចាំទីដៃទីមួយ ដើម្បីមកជំនួស Szczesny
ក្លឹបសេះបង្កង់ Juventus បានបន្តការស្វែងរកអ្នកចាំទីដៃទី 1 របស់ពួកគេ ដើម្បីមកជំនួស Wojciech Szczesny ដែលត្រៀមចាកចេញពីក្លឹបរបស់ខ្លួននៅរដូវក្ដៅខាងមុខ។ អ្នកចាំទីសញ្ជាតិប៉ូឡូញរូបនេះ នឹងចែកផ្លូវគ្នាជាមួយ Juventus បន្ទាប់ពីការចរចាកុងត្រាមិនត្រូវរូវគ្នា។
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេដឹងថា បានចាប់ផ្តើមការពិភាក្សាជាមួយអ្នកចាំទីរបស់ក្លឹប Monza គឺកីឡាករ Michele Di Gregorio។ យោងតាមកាសែត Tuttosport បានឲ្យដឹងថា ប្រធានក្លឹប Juventus និងថ្នាក់ដឹកនាំរបស់ក្លឹប Monza បានជួបប្រជុំគ្នាកាលពីថ្ងៃពុធកន្លងទៅ នៅទីក្រុង Milan ដើម្បីនិយាយគ្នាអំពីកិច្ចព្រមព្រៀងនេះ។
សម្រាប់ Di Gregorio ដែលបច្ចុប្បន្នមានវ័យ 26 ឆ្នាំ គឺជាអ្នកចាំទីដ៏ឆ្នើមម្នាក់នៅលីគកំពូលរបស់អ៊ីតាលី ហើយគាត់ក៏ត្រូវបានចាប់អារម្មណ៍ពីក្លឹប AC Milan និង Inter Milan ផងដែរ។ បន្ថែមពីលើនេះទៀត កាលពីខែមករាដើមឆ្នាំកន្លងទៅក្លឹប Newcastle ធ្លាប់បានដាក់សំណើរ 20 លានអឺរ៉ូ ប៉ុន្តែ Di Gregorio បានបដិសេធ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់