បាល់ទាត់អន្តរជាតិ
Andriy Lunin នឹងចាកចេញពី Real Madrid ប្រសិនគេមិនបានចូលលេងវគ្គផ្ដាច់ព្រ័ត UCL ទេនោះ!!!
![](https://x-sportkh.com/wp-content/uploads/2024/05/article-003755-1.jpg)
អ្នកចាំទី Andriy Lunin របស់ Real Madrid នឹងស្វែងរកក្លឹបថ្មីនៅរដូវក្ដៅនេះ ប្រសិនបើគាត់មិនអាចមានវត្តមានក្នុងជម្រើសដំបូងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទល់នឹង Borussia Dortmund នាដើមខែក្រោយនេះទេ (យោងតាមរបាយការណ៍ពី Defensa Central)។
យោងតាមប្រភពដដែលបានបង្ហាញឲ្យដឹងបន្ថែមទៀតថា Andriy Lunin អាចនឹងខកខានការប្រកួតវគ្គផ្ដាច់ព្រ័ត UCL ដែលជាការប្រកួតដ៏សំខាន់នៃរដូវកាលនេះ ប្រសិនបើអ្នកចាំទី Thibaut Courtois ជាសះស្បើយពីរបួស 100 ភាគរយ។ ប្រធានក្លឹប និងគ្រូបង្វឹកលោក Carlo Ancelotti មានទំនុកចិត្ត និងចង់ប្រើប្រាស់ Thibaut Courtois ជាង សម្រាប់ការប្រកួតទល់នឹង Dortmund។
ក្នុងករណីនេះ Andriy Lunin នឹងចាកចេញ ដើម្បីស្វែងរកក្លឹបថ្មី ដែលអាចឲ្យគាត់ក្លាយជាអ្នកចាំទីដៃទី 1 បាន។ ដោយឡែក សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Champions League រវាងក្លឹប Real Madrid និង Borussia Dortmund នឹងធ្វើឡើងនៅថ្ងៃទី 2 ខែមិថុនា ក្នុងកីឡដ្ឋាន Wembley នៃទីក្រុងឡុងដ៍។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley