បាល់ទាត់អន្តរជាតិ
Man City និង Chelsea ត្រៀមឆក់ឱកាស ចរចានាំយក Alphonso Davies មកទឹកដីអង់គ្លេស
![](https://x-sportkh.com/wp-content/uploads/2024/05/article-003835-1.jpg)
ក្លឹបយក្សនៅក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ចំនួន 2 គឺ Manchester City និងតោខៀវ Chelsea ចាប់អារម្មណ៍ ក្នុងការទិញយកកីឡាករបាល់ទាត់សញ្ជាតិកាណាដា Alphonso Davies ពីក្លឹប Bayern Munich (បើយោងតាមការចុះផ្សាយរបស់ Transfer News Live)។
ខ្សែការពារឆ្វេងរូបនេះបានលេងឲ្យក្លឹបយក្សអាឡឺម៉ង់ Bayern Munich តាំងពីខែមករា ឆ្នាំ 2019 ខណៈដែលតម្លៃខ្លួននៃការប៉ាន់ស្មានបច្ចុប្បន្នរបស់គេច្រើនជាង 50 លានអឺរ៉ូ។ យោងតាមប្រភពដដែលបានឲ្យដឹងថា Man City និង Chelsea គ្រោងដណ្តើមយក Davies ពីក្លឹប Real Madrid ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការចង់បានកីឡាករវ័យ 23 ឆ្នាំរូបនេះជាយូរមកហើយ។
ទោះជាយ៉ាងណា កាលពីខែមេសា ឆ្នាំ 2024 គេបានរាយការណ៍ថា ក្លឹបអធិរាជស Real Madrid លែងចាប់អារម្មណ៍ក្នុងការទិញយកខ្សែការពារល្បឿនលឿនរូបនេះពី Bayern Munich ទៀតហើយ។ គេក៏បានដឹងផងដែរថា Alphonso Davies មានបំណងបន្តអាជីពបាល់ទាត់ ជាមួយក្លឹបបច្ចុប្បន្នរបស់គាត់ជាច្រើនឆ្នាំទៀត។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ5 days ago
អ៊ីតាលី ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខណៈដែលក្រូអាត ត្រូវវិលត្រឡប់ទៅផ្ទះវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid ជិតឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែបម្រើជំនាញជើងឆ្វេងមួយរូបរបស់អាហ្សង់ទីន