បាល់ទាត់អន្តរជាតិ
Atletico Madrid ត្រៀមផែនការចរចាផ្ទេរខ្សែប្រយុទ្ធឆ្នើម Julian Alvarez
![](https://x-sportkh.com/wp-content/uploads/2024/06/article-003862-1.jpg)
ថ្មីៗនេះក្លឹបមេឃខៀវ Manchester City ត្រូវបានគេដឹងថា បានបង្កើតច្បាប់ផ្ទៃក្នុងមួយដែលដាក់គោលការណ៍ថា “លក់អ្នកណាដែលចង់ចាកចេញ”។ ហើយនៅរដូវក្ដៅនេះ Man City ហាក់បីដូចជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសាកល្បងច្បាប់នេះលើកីឡាកររបស់ខ្លួន។
មានសេចក្តីរាយការណ៍ចុងក្រោយមួយបានលើកឡើងថា ក្លឹប Atletico Madrid កំពុងចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Julian Alvarez របស់ក្លឹបមេឃខៀវ Man City ដែលកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះក៏ហាក់មានចេតនាចង់ចាកចេញពីទឹកដី Etihad ផងដែរ។ ទោះជាយ៉ាងណា ទំនាក់ទំនងរវាង Julian Alvarez និង Atletico Madrid មិនទាន់កើតឡើងជាផ្លូវការណ៍នោះទេ។
យ៉ាងណាមិញ នៅជំហានដំបូង Atletico Madrid ត្រូវបានគេដឹងថា នឹងប្រើប្រាស់ក្បាច់ពិសេសមួយ ដោយឲ្យ Angel Correa និង Rodrigo de Paul ព្យាយាមបញ្ចុះបញ្ចូល Julian Alvarez ខណៈដែលពួកគេនឹងចំណាយពេលមួយខែជាមួយគ្នា នៅក្នុងជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនសម្រាប់ការប្រកួត Copa America។
ប្រសិនបើគ្រប់យ៉ាងដំណើរការទៅដោយរលូន នោះពួកគេនឹងចំណាយប្រាក់ផ្ទេរ Julian Alvarez យកទៅទឹកដីអេស្ប៉ាញ។ ទន្ទឹមនឹងនេះដែរ Atletico Madrid ក៏បានត្រៀមផែនការបន្ទាប់ផងដែរ ប្រសិនបើមិនអាចទាក់ទាញ Julian Alvarez បានទេនោះ ពួកគេនឹងងាកទៅរកម្ចាស់គ្រាប់បាល់ច្រើនជាងគេប្រចាំលីគអេស្ប៉ាញកាលពីរដូវកាលមុនគឺកីឡាករ Artem Dovbyk។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
អ៊ីតាលី ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខណៈដែលក្រូអាត ត្រូវវិលត្រឡប់ទៅផ្ទះវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់
-
បាល់ទាត់អន្តរជាតិ5 days ago
Real Madrid ជិតឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែបម្រើជំនាញជើងឆ្វេងមួយរូបរបស់អាហ្សង់ទីន