បាល់ទាត់អន្តរជាតិ
Jamie Vardy សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Leicester City
![](https://x-sportkh.com/wp-content/uploads/2024/06/article-003883-1.jpg)
ក្លឹបកញ្ជ្រោងខៀវ Leicester City ទើបតែបានឈ្នះ Championship ដែលជាពានលីគលំដាប់ទី 2 របស់អង់គ្លេស និងធ្វើឲ្យពួកគេធានាបានកៅអីដើម្បីវិលត្រឡប់មកកាន់លីគកំពូល Premier League វិញ។ រដូវកាលក្រោយ Leicester City នឹងប្រកួតប្រជែង នៅលីគកម្រិតកំពូលនៃប្រទេសអង់គ្លេស។
ស្របពេលជាមួយគ្នានេះដែរ កាលពីម្សិលមិញ Leicester City បានប្រកាសនៅលើបណ្តាញសង្គមរបស់ពួកគេថា ខ្សែប្រយុទ្ធជើងចាស់ Jamie Vardy បានបន្តកុងត្រាថ្មី ដែលកុងត្រានោះនឹងធ្វើឲ្យកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ស្នាក់នៅជាមួយពួកគេរហូតដល់រដូវក្តៅឆ្នាំ 2025។
គួរដឹងផងដែរថា Jamie Vardy បានស៊ុតបញ្ចូលទី 20 គ្រាប់សម្រាប់ក្លឹបរបស់ខ្លួនក្នុងរដូវកាល 2023/2024។ បច្ចុប្បន្នគាត់ គឺជាកីឡាករទី 3 ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លឹប Leicester City ដោយរកបានគ្រាប់បាល់សរុប 190 គ្រាប់។ Jamie Vardy បានចំណាយពេលជាច្រើននៃអាជីពបាល់ទាត់របស់ខ្លួន ជាមួយនឹង Leicester City ហើយគាត់ក៏ធ្លាប់បានឈ្នះពាន Premier League, Emirates FA Cup, FA Community Shield និងជាច្រើនទៀត ជាមួយក្លឹបអង់គ្លេសមួយនេះផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi
-
បាល់ទាត់អន្តរជាតិ5 days ago
Chelsea ត្រៀមចរចាផ្ទេរខ្សែបម្រើវ័យក្មេងមួយរូបរបស់ក្លឹប Man City