Connect with us

បាល់ទាត់អន្តរជាតិ

Jamie Vardy សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ Leicester City

Published

on

ក្លឹប​កញ្ជ្រោង​ខៀវ Leicester City ទើប​តែ​បាន​ឈ្នះ Championship ដែល​ជា​ពាន​លីគ​លំដាប់​ទី 2 របស់​អង់គ្លេស និង​ធ្វើ​ឲ្យ​ពួក​គេ​ធានា​បាន​កៅអី​ដើម្បី​​វិល​ត្រឡប់​មក​កាន់​លីគ​កំពូល Premier League វិញ​។ រដូវ​កាល​ក្រោយ Leicester City នឹង​ប្រកួត​ប្រជែង នៅ​លីគ​កម្រិត​កំពូល​នៃ​ប្រទេស​អង់គ្លេស។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ម្សិលមិញ Leicester City បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​ពួក​គេ​ថា ខ្សែប្រយុទ្ធ​ជើង​ចាស់ Jamie Vardy បាន​បន្ត​កុងត្រា​ថ្មី ដែលកុងត្រា​នោះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ស្នាក់​នៅ​ជាមួយ​ពួក​គេ​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2025។

គួរ​ដឹង​ផង​ដែរ​ថា Jamie Vardy បាន​ស៊ុត​បញ្ចូលទី 20 គ្រាប់​សម្រាប់​ក្លឹប​របស់​ខ្លួន​ក្នុង​រដូវកាល 2023/2024។ បច្ចុប្បន្ន​គាត់ គឺ​ជា​កីឡាករ​ទី 3 ដែល​ស៊ុតបញ្ចូលទី​បាន​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Leicester City ដោយ​រក​បាន​គ្រាប់​បាល់​សរុប 190 គ្រាប់។ Jamie Vardy បាន​ចំណាយ​ពេល​ជា​ច្រើន​នៃ​អាជីព​បាល់ទាត់​របស់​ខ្លួន ជាមួយ​នឹង Leicester City ហើយ​គាត់​ក៏​ធ្លាប់​បាន​ឈ្នះពាន Premier League, Emirates FA Cup, FA Community Shield និង​ជា​ច្រើន​ទៀត ជាមួយ​ក្លឹប​អង់គ្លេស​មួយ​នេះ​ផង​ដែរ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២