Connect with us

បាល់ទាត់អន្តរជាតិ

មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​លេង​ជាមួយ Messi នោះ​ទេ! កីឡាករ​រូប​នេះ បាន​បដិសេធ​មិន​ចូលរួម​ជាមួយ​ក្លឹប Inter Miami

Published

on

នៅ​លីគ​កំពូល​នៃ​សហរដ្ឋ​អាមេរិក MLS បច្ចុប្បន្ន Inter Miami ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្លឹប​ដ៏​លេច​ធ្លោរ​មួយ ដោយ​ពួក​គេ​មាន​កីឡាករ​ល្បីៗ​ជា​ច្រើន​ដូចជា Messi, Luis Suarez, Sergio Busquets និង Jordi Alba ជា​ដើម។ ប៉ុន្តែ​ទោះ​បី​ជា​បែប​នេះ​ក៏​ដោយ មិនមែន​កីឡាករ​ផ្សេងៗ​ទៀត​សុទ្ធតែ​ចង់​មក​លេង​នៅ​ទីនោះ​ដើម្បី​ក្លាយ​ជាមិត្ត​រួម​ក្រុម​របស់ Messi នោះ​ឡើយ។​

ជាក់​ស្ដែង​ថ្មីៗ​នេះ អតីត​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​របស់ Lionel Messi គឺ​ខ្សែ​ការពារ Marcos Rojo បាន​បដិសេធ​ឱកាស​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​ទឹកដី​អាមេរិក ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Inter Miami។ ដោយ​ឡែក Marcos Rojo ក៏​បាន​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ Boca Juniors ដើម្បី​បន្ត​អាជីព​បាល់ទាត់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​គាត់​បន្ត​ទៀត។

អតីត​ខ្សែ​ការពារ​ឆ្នើម Marcos Rojo បាន​និយាយ​ថា៖ “Messi បាន​ខល​ទូរស័ព្ទ​មក​ខ្ញុំ នោះ​មិនមែន​គ្រាន់​តែ​ជា​រឿង​ធម្មតា​ដូច​គេ​ឯង​ទេ។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់ Messi ដែល​បាន​ប្រាប់​ខ្ញុំ​អំពី​លទ្ធភាព​នៃ​ការ​ផ្លាស់​ទៅ Inter Miami។… និយាយ​ដោយ​ត្រង់ គ្មាន​នរណា​ម្នាក់​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​ចាក​ចេញ​ពី Boca Juniors បាន​ទេ ថ្មីៗ​នេះ​ខ្ញុំ​ក៏​បាន​បន្ត​កុងត្រា​ថ្មី​ផង​ដែរ…”។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២