បាល់ទាត់អន្តរជាតិ
Tottenham Hotspur បញ្ចប់កុងត្រាជាមួយខ្សែបម្រើវ័យ 27 ឆ្នាំ
![](https://x-sportkh.com/wp-content/uploads/2024/06/article-003911-1.jpg)
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានបញ្ជាក់ថា កុងត្រារបស់ Tanguy Ndombele ត្រូវបានបញ្ចប់ជាផ្លូវការណ៍ ដោយមានការយល់ព្រមគ្នាទៅវិញទៅមករវាងក្លឹប និងកីឡាករ។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ ធ្លាប់ជាកីឡាករផ្ទេរដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លឹបនៅរដូវក្តៅឆ្នាំ 2019 ជាមួយនឹងកិច្ចព្រមព្រៀង 52.7 លានផោន។
យ៉ាងណាមិញ Tanguy Ndombele គឺជាអតីតកីឡាករដែលចាកចេញពីក្លឹប Lyon មកចូលរួមជាមួយ Tottenham Hotspur។ បន្ថែមលើសពីនេះទៀត Ndombele បានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យក្លាយជាខ្សែបម្រើដ៏ឆ្នើមម្នាក់ ក្នុងអំឡុងពេលដែលគាត់នៅទឹកដីកំណើតរបស់ខ្លួន ហើយក៏ត្រូវបានផ្ទេរមកចូលរួមជាមួយក្លឹបនៅ Premier League។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមក Tanguy Ndombele មិនមែនជាកីឡាករដ៏សំខាន់របស់ក្រុមឡើយ ហើយគាត់ក៏ត្រូវបានក្លឹបដាក់ឲ្យខ្ចីជើងទៅកាន់ Galatasaray កាលពីឆ្នាំមុនផងដែរ។ ជាអកុសលក្លឹបយក្សរបស់ទួរគី Galatasaray មិនបានទិញផ្ដាច់កុងត្រារបស់គាត់ឡើយ ហើយក៏បញ្ជូនគេឲ្យត្រឡប់មកវិញ។ ជាចុងក្រោយ Tottenham Hotspur ក៏មិនទទួលយកគាត់ដែរ ហើយក៏សម្រេចចិត្តចែកផ្លូវគ្នាតែម្ដង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi
-
បាល់ទាត់អន្តរជាតិ5 days ago
Chelsea ត្រៀមចរចាផ្ទេរខ្សែបម្រើវ័យក្មេងមួយរូបរបស់ក្លឹប Man City