បាល់ទាត់អន្តរជាតិ
Luka Modric និយាយពីខ្សែប្រយុទ្ធ Lamine Yamal នៅមុនការប្រកួតទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញថ្ងៃនេះ!!!
![](https://x-sportkh.com/wp-content/uploads/2024/06/article-003928-1.jpg)
ខ្សែបម្រើនៃក្រុមជម្រើសជាតិក្រូអាត Luka Modric ដែលបច្ចុប្បន្នមានវ័យ 38 ឆ្នាំ បានចែករំលែកទស្សនៈនៃការយល់ឃើញមួយចំនួនរបស់គាត់ជាមួយកាសែត AS នៅមុនការប្រកួត Euro 2024 ទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញ ពាក់ព័ន្ធនឹងកីឡាករវ័យក្មេងដែលកំពុងឡើងជើងខ្លាំង Lamine Yamal។
Luka Modric បាននិយាយថា៖ “ខ្ញុំមានគម្លាត 22 ឆ្នាំជាមួយ Yamal? ពេលលឺបែបនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពិតជាចាស់ណាស់។ អាយុមិនសំខាន់ទេ! អ្វីដែលរាប់បានគឺជាអ្វីដែលបង្ហាញនៅលើទីលានប្រកួត។ មនុស្សគ្រប់គ្នាមើលឃើញ ពីគ្រោះថ្នាក់ក្នុងការទប់ទល់ជាមួយគាត់។ Lamine Yamal កំពុងមានអាជីពបាល់ទាត់ដ៏អស្ចារ្យដែលរងចាំគេ”។
ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona ដែលមានអាយុទើបតែ 16 ឆ្នាំ Lamine Yamal នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ Euro 2024 នៅម៉ោង 11 យប់នេះ។ វាជាការប្រកួតក្នុងពូល B រវាងអេស្ប៉ាញ និងក្រូអាត នៅកីឡដ្ឋាន Olympiastadion នៃទីក្រុង Berlin។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
អ៊ីតាលី ឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ Euro 2024 ខណៈដែលក្រូអាត ត្រូវវិលត្រឡប់ទៅផ្ទះវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Harry Kane ឆ្លើយតបទៅកាន់អ្នករិះគន់ក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារអាឡឺម៉ង់ ដែលធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ 2014 ប្រកាសចូលនិវត្តន៍ពីបាល់ទាត់