បាល់ទាត់អន្តរជាតិ
Luka Modric ផ្ញើសារពិសេសមួយទៅកាន់កាពីតែនក្រុមជម្រើសជាតិឥណ្ឌា Sunil Chhetri
កីឡាករសញ្ជាតិក្រូអាត Luka Modric បានផ្ញើសារជាពាក្យពេជ្រមួយចំនួនដើម្បីលើកទឹកចិត្តទៅកាន់កីឡាករ Sunil Chhetri របស់ក្រុមជម្រើសជាតិឥណ្ឌា ដែលត្រៀមចូលនិវត្តន៍នាពេលឆាប់ៗខាងមុខ។ ក្រុមបាល់ទាត់ឥណ្ឌា នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍គុយវ៉ែត ក្នុងការប្រកួតជម្រុះ FIFA World Cup 2026 (ជុំទី2) នៅកីឡដ្ឋាន Salt Lake ក្នុងទីក្រុង Kolkata នៅថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2024។
ការប្រកួតនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវានឹងសម្រេចជោគវាសនារបស់ក្រុមជម្រើសជាតិឥណ្ឌា ដើម្បីឈានទៅជុំចុងក្រោយនៃវគ្គជម្រុះ World Cup ក្នុងតំបន់អាស៊ី។ ស្របពេលជាមួយគ្នានោះដែរ វាក៏ជាពេលវេលាចុងក្រោយសម្រាប់ Sunil Chhetri ក្នុងការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិរបស់ខ្លួនដូចគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ មុនពេលមុនពេលប្រកួតចុងក្រោយរបស់ Sunil Chhetri កីឡាករឆ្នើមរូបនេះ បានទទួលសារលើកទឹកចិត្តពីខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid ដែលទើបនឹងឈ្នះជើងឯក UEFA Champions League នាពេលថ្មីៗនេះ។
ក្នុងខ្សែវីដេអូខ្លីមួយ Luka Modric បាននិយាយថា៖ “សួស្តី Sunil Chhetri! ខ្ញុំគ្រាន់តែចង់និយាយសួស្ដីទៅកាន់អ្នក និងជូនពរអ្នកឲ្យទទួលបានសំណាងល្អបំផុតសម្រាប់ការប្រកួតចុងក្រោយរបស់អ្នកជាមួយក្រុមជម្រើសជាតិ។ សូមអបអរសាទរ ចំពោះអាជីពបាល់ទាត់របស់អ្នក។ អ្នក គឺជាវីរបុរសនៃការប្រកួត ហើយជាវីរបុរសនៃមិត្តរួមក្រុមរបស់អ្នកផងដែរ។ ខ្ញុំសង្ឃឹមថា អ្នកធ្វើឲ្យការប្រកួតចុងក្រោយនោះពិសេស និងមិនអាចបំភ្លេចបាន។… ដោយការគោរពពីប្រទេសក្រូអាត”។
Croatia & Real Madrid star Luka Modric sends message to Sunil Chhetri ahead of his final match for Indian team 🔥#indianfootballteam #INDKUW #sunilchhetri #IgorStimac #LukaModric #realmadrid #FIFAWorldCupQualifiers pic.twitter.com/iOoDJ65Ciy
— Khel Now (@KhelNow) June 5, 2024
ប្រភព: Khelnow
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត