បាល់ទាត់អន្តរជាតិ
បិសាចក្រហមអាចនឹងសម្រេចចិត្តដោះដូរ Greenwood ជាមួយ Federico Chiesa
![](https://x-sportkh.com/wp-content/uploads/2024/06/article-003977-1.jpg)
ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាដាក់សំណើរដោយផ្ដល់ Federico Chiesa ទៅឲ្យក្លឹបបិសាចក្រហម Manchester United ដើម្បីធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការនាំយកកីឡាករសញ្ជាតិអង់គ្លេស Mason Greenwood ទៅទីក្រុង Turin នៅរដូវក្ដៅនេះ។
បច្ចុប្បន្នអនាគតរបស់ Mason Greenwood នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ តែគេបានមើលឃើញថា ពេលវេលារបស់គាត់ក្នុងការវិលត្រឡប់ទៅ Old Trafford ហាក់មិនអាចកើតឡើងនោះឡើយ។ កីឡាករវ័យ 22 ឆ្នាំរូបនេះផ្ទាល់ ក៏គាត់មានចេតនាមិនចង់វិលត្រឡប់ទៅចូលរួមជាមួយបិសាចក្រហមវិញផងដែរ។
ទម្រង់លេងរបស់ Mason Greenwood នៅតែត្រូវបានទទួលការចាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន ហើយជាក់ស្ដែងពេលនេះ យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថា Juventus ចង់ចុះហត្ថលេខាលើ Greenwood ប៉ុន្តែពួកគេមិនចង់ចំណាយលុយទាំងស្រុង ដើម្បីទិញផ្ដាច់កុងត្រារបស់គេនោះទេ ដោយចង់ប្រើប្រាស់ការស្នើសុំទៅកាន់ Man United សម្រុះសម្រួលគ្នាដោះដូរជាមួយ Federico Chiesa។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ5 days ago
PSG កំពុងពិចារណា ក្នុងការចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លឹប Real Madrid
-
បាល់ទាត់អន្តរជាតិ4 days ago
Phil Foden ហោះត្រឡប់ទៅប្រទេសអង់គ្លេសវិញភ្លាមៗ ដើម្បីដោះស្រាយរឿងមួយ