បាល់ទាត់អន្តរជាតិ
Dortmund នឹងចុះហត្ថលេខាលើខ្សែការពារកណ្ដាលរបស់ក្លឹប Stuttgart
![](https://x-sportkh.com/wp-content/uploads/2024/06/article-003994-1.jpg)
បន្ទាប់ពីការចាកចេញរបស់ Mats Hummels ដោយគ្មានតម្លៃខ្លួនកាលពីប៉ុន្មានសប្ដាហ៍មុន Borussia Dortmund ហាក់បានរកឃើញអ្នកជំនួសកីឡាករជើងចាស់រូបនេះភ្លាមៗ។ យោងតាមរបាយការណ៍ពីលោក Rudi Voller បានឲ្យដឹងថា ប្រធានផ្នែកកីឡារបស់ក្លឹបអាឡឺម៉ង់ Borussia Dortmund បានព្រមព្រៀងលើការផ្ទេរខ្សែការពារកណ្តាលរបស់ក្លឹប Stuttgart ហើយគឺកីឡាករ Waldemar Anton។
ខ្សែការពារវ័យ 27 រូបនេះនឹងចូលរួមជាមួយ Borussia Dortmund នៅរដូវក្ដៅនេះ។ ទន្ទឹមនឹងនេះដែរ បើយោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ការផ្ទេរនេះ Borussia Dortmund នឹងត្រូវចំណាយរហូតដល់ 22 លានផោន ដែលជាតម្លៃខ្លួនរបស់ Waldemar Anton។
គួរកត់សម្គាល់ផងដែរថា ខ្សែការពារវ័យ 27 ឆ្នាំ Waldemar Anton បានក្លាយជាចំណែកមួយដ៏សំខាន់ក្នុងការនាំក្លឹប Stuttgart ឲ្យដណ្ដើមបានចំណាត់ថ្នាក់លេខ 2 នៅក្នុងតារាងក្របខ័ណ្ឌ Bundesliga កាលពីរដូវកាលមុន ដោយបានបង្ហាញខ្លួនក្នុងលីគចំនួន 33 ប្រកួត។ បច្ចុប្បន្ន Waldemar Anton កំពុងមានកាតព្វកិច្ច ជាមួយក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងការប្រកួត Euro 2024 ផងដែរ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ3 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ5 days ago
Phil Foden ហោះត្រឡប់ទៅប្រទេសអង់គ្លេសវិញភ្លាមៗ ដើម្បីដោះស្រាយរឿងមួយ
-
បាល់ទាត់អន្តរជាតិ3 days ago
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid