បាល់ទាត់អន្តរជាតិ
Kepa បដិសេធសំណើរពីក្លឹបផ្សេងៗ ដើម្បីរងចាំឱកាសនៅជាមួយ Real Madrid
អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga ត្រូវបានគេប្រាកដថានឹងចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងអំឡុងពេលនៃទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគាត់កំពុងត្រូវបានក្លឹបជាច្រើនដាក់សំណើរចង់បាន ប៉ុន្តែ Kepa Arrizabalaga បានសម្រេចចិត្តបដិសេធរាល់សំណើរទាំងអស់នោះ។
យោងតាមកាសែត Marca បានឲ្យដឹងថា Kepa Arrizabalaga កំពុងតាមដានលើស្ថានភាពរបស់អ្នកចាំទី Andriy Lunin។ អ្នកចាំទីសញ្ជាតិអ៊ុយក្រែនរូបនេះ មិនទាន់បន្តកុងត្រាជាមួយ Real Madrid នោះទេ ហើយគេអាចនឹងផ្ទេរទៅក្លឹបផ្សេងនាពេលឆាប់ៗខាងមុខ។ ប្រសិនបើរឿងនោះកើតឡើង Real Madrid មានបំណងទិញផ្ដាច់កុងត្រារបស់ Kepa Arrizabalaga។
ដំបូងឡើយ Andriy Lunin បានត្រៀមបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់រដូវក្តៅឆ្នាំ 2029 ប៉ុន្តែពេលនេះគាត់មានការផ្លាស់ប្ដូរចិត្ត ដោយយល់ថា Thibaut Courtois នឹងក្លាយជាអ្នកចាំទីជម្រើសដំបូងវិញនៅរដូវកាលក្រោយ។ គួររំលឹកផងដែរថា Kepa Arrizabalaga បានចំណាយពេលពេញមួយរដូវកាលមុនក្នុងការខ្ចីជើងនៅ Real Madrid។ ក្លឹបយក្សអេស្ប៉ាញមួយនេះ បានចុះហត្ថលេខាលើគាត់ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពី Thibaut Courtois បានរបួសរហែកសរសៃពួរ ហើយបន្ទាប់មក Kepa បានចាប់ផ្តើមក្លាយជាអ្នកចាំទីសំខាន់របស់ក្រុម ប៉ុន្តែក្រោយមកបានបាត់បង់តំណែងនេះ ដោយសារ Andriy Lunin មកជំនួស។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
Man City ចង់ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រឡប់ទៅវិញ
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo បង្កើតកំណត់ត្រាក្លាយជាកីឡាករដែលរត់លឿនជាងគេប្រចាំក្រុមជម្រើសជាតិព័រទុយហ្គាល់
-
បាល់ទាត់អន្តរជាតិ4 days ago
បិសាចក្រហម នឹងចរចាចុះហត្ថលេខាលើ Paulo Dybala