បាល់ទាត់អន្តរជាតិ
ហេតុការណ៍បាក់ស្រុតដីដ៏រន្ធត់មួយបានកើតឡើងនៅលើទីលានបាល់ទាត់ ក្នុងសហរដ្ឋអាមេរិក
![](https://x-sportkh.com/wp-content/uploads/2024/06/article-004008-1.jpg)
ហេតុការណ៍ដ៏រន្ធត់ បានកើតឡើងកាលពីម្សិលមិញនៅលើទីលានបាល់ទាត់មួយក្នុងសហរដ្ឋអាមេរិក។ ទីលានបាល់ទាត់ដែលស្ថិតនៅក្នុងទីក្រុង Alton រដ្ឋ Illinois បានបាក់ស្រុតចុះទៅក្រោម ដោយគ្មានមូលហេតុ។ យោងតាមគេហទំព័រ Yahoo News បានឲ្យដឹងថា នៅក្នុងកាមេរ៉ាសុវត្ថិភាព គេបានឃើញដីបាក់ចុះ ដោយបង្កើតជារណ្តៅដ៏ធំមួយ។
យ៉ាងណាមិញ រណ្ដៅនោះមានជម្រៅជាង 30 ម៉ែត្រ និងមានអង្កត់ផ្ចិត 30 ម៉ែត្រផងដែរ។ ជាសំណាងល្អដែលគ្មានអ្នកណាម្នាក់នៅក្នុងទីលាននាពេលនោះទេ ហើយក៏មិនមានអ្នករងរបួសដែរ។ សេចក្តីរាយការណ៍ជាបឋមបង្ហាញថា ការបាក់ស្រុតដីនេះកើតឡើងដោយមូលហេតុពីការជីកអណ្តូងរ៉ែ រឺសកម្មភាពរុករករ៉ែនៅតំបន់នោះ។
ប្រភព: Dailysports