បាល់ទាត់អន្តរជាតិ
Thiago Almada អាចនឹងចាកចេញទៅលេងនៅលីគកំពូលនៃប្រទេសប្រេស៊ីល
![](https://x-sportkh.com/wp-content/uploads/2024/07/article-004024-1.jpg)
ក្លឹបបាល់ទាត់នៅសហរដ្ឋអាមេរិក Atlanta United បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលយកប្រាក់ដ៏ច្រើន សម្រាប់ការលក់កីឡាករដ៏មានទេពកោសល្យម្នាក់របស់ពួកគេ។ យោងតាមរបាយការណ៍ពី The Athletic បានឲ្យដឹងថា ក្លឹប Atlanta United កំពុងត្រៀមលក់ខ្សែបម្រើ Thiago Almada ទៅឲ្យក្លឹប Botafogo របស់ប្រេស៊ីលក្នុងតម្លៃ 21 លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ ផ្អែកតាមកុងត្រា និងប្រាក់រង្វាន់ផ្សេងៗបន្ថែមនាពេលក្រោយទៀត ការផ្ទេរ Thiago Almada អាចនឹងមានតម្លៃកើតឡើងដល់ 30 លានដុល្លារឯណោះ។ កីឡាករអាហ្សង់ទីនវ័យ 23 ឆ្នាំរូបនេះ គឺជាអតីតកីឡាករដែល Atlanta United ទិញមកពីក្លឹប Veles ក្នុងខែកុម្ភៈ ឆ្នាំ 2022 ជាមួយនឹងតម្លៃខ្លួន 16 លានដុល្លារ។
ខ្សែបម្រើប្រយុទ្ធ Thiago Almada បានក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹប Atlanta United ចាប់តាំងពីពេលនោះមក ហើយគាត់ក៏បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់លីគអាមេរិក MLS ដែលឈ្នះពាន World Cup ផងដែរ ពេលដែលគាត់បានរួមដំណើរជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងព្រឹត្តិការណ៍នោះនាឆ្នាំ 2022។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ2 days ago
Marc Cucurella បង្ហើបថា ខ្លួនកំពុងបញ្ចុះបញ្ចូលមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញមួយរូបរបស់ខ្លួន ឲ្យផ្ទេរទៅ Chelsea
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi