បាល់ទាត់អន្តរជាតិ
ប្អូនប្រុសរបស់ Marcus Thuram ត្រៀមចូលរួមជាមួយក្លឹបសេះបង្កង់ Juventus
ខ្សែបម្រើរបស់ក្លឹប Nice គឺកីឡាករ Khephren Thuram គ្រោងនឹងចូលរួមជាមួយ Juventus នៅរដូវក្ដៅនេះ (យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano)។ យ៉ាងណាមិញ គួរដឹងផងដែរថា កីឡាករឆ្នើមរូបនេះ ត្រូវជាប្អូនប្រុសបង្កើតរបស់ខ្សែប្រយុទ្ធ Marcus Thuram។
យោងតាមប្រភពរាយការណ៍ពីលោក Fabrizio Romano ដដែលនេះដែរ បានឲ្យដឹងបន្ថែមទៀតថា កិច្ចព្រមព្រៀងពាក្យសម្ដីរវាងក្លឹបសេះបង្កង់ Juventus និង Khephren Thuram បានឈានដល់ចំណុចសម្រេចជារួម ជាមួយនឹងតម្លៃផ្ទេរ 20 លានអឺរ៉ូ បូកនឹងប្រាក់រង្វាន់បន្ថែមផ្សេងៗទៀតនៅពេលក្រោយ ដែលអាចឡើងដល់ 25 លានអឺរ៉ូ។
គេក៏បានដឹងផងដែរថា Khephren Thuram នឹងចុះហត្ថលេខាជាមួយក្លឹបថ្មី Juventus ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2029។ ឯកសារនៃកិច្ចព្រមព្រៀងគ្រប់យ៉ាង អាចនឹងត្រូវបិទបញ្ចប់នៅថ្ងៃនេះ រឺដល់ថ្ងៃស្អែក មុនពេលឈានដល់ដំណាក់កាលចុងក្រោយដោយការធ្វើតេស្តសុខភាព។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ3 days ago
Marc Cucurella បង្ហើបថា ខ្លួនកំពុងបញ្ចុះបញ្ចូលមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញមួយរូបរបស់ខ្លួន ឲ្យផ្ទេរទៅ Chelsea
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi