បាល់ទាត់អន្តរជាតិ
Hojbjerg អាចនឹងចាកចេញទៅចូលរួមជាមួយក្លឹបយក្សនៅ Bundesliga
![](https://x-sportkh.com/wp-content/uploads/2024/07/article-004028-1.jpg)
យោងតាមរបាយការណ៍របស់អ្នកកាសែតលោក Florian Plettenberg បានរាយការណ៍ថា ខ្សែបម្រើកណ្តាលសញ្ជាតិដាណឺម៉ាក Pierre-Emile Hojbjerg ចង់ចាកចេញពី Tottenham Hotspur នៅរដូវក្តៅនេះ។ យ៉ាងណា គាត់មានជម្រើស ដើម្បីបន្តអាជីពរបស់ខ្លួននៅទឹកដី Bundesliga។
គេបានដឹងថា ក្លឹប Borussia Dortmund កំពុងចុះឈ្មោះ Hojbjerg ទៅក្នុងជម្រើសនៃការផ្ទេរកីឡាករចំណូលថ្មីរបស់ពួកគេ។ ទោះជាយ៉ាងណា ក្លឹបយក្សរបស់អាឡឺម៉ង់មួយនេះ នឹងព្យាយាមចុះហត្ថលេខាលើ Pascal Grob ជាមុនសិន ហើយបើសិនជាមិនបានសម្រេច ពួកគេនឹងពិចារណាលើ Hojbjerg ដែលជាជម្រើសបន្ទាប់។
គួរដឹងផងដែរថា Pierre-Emile Hojbjerg នៅសល់កុងត្រាត្រឹមតែ 1 ឆ្នាំទៀតប៉ុណ្ណោះ ជាមួយក្លឹប Tottenham Hotspur។ ខ្សែបម្រើវ័យ 28 ឆ្នាំរូបនេះ គឺជាកីឡាករជើងចាស់ផងដែររបស់ក្លឹប ខណៈដែលគាត់បាននៅជាមួយ Tottenham Hotspur តាំងពីឆ្នាំ 2020 មកម្ល៉េះ បន្ទាប់ពីចាកចេញពីអតីតក្លឹបចាស់ Southampton។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ5 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ3 days ago
Marc Cucurella បង្ហើបថា ខ្លួនកំពុងបញ្ចុះបញ្ចូលមិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញមួយរូបរបស់ខ្លួន ឲ្យផ្ទេរទៅ Chelsea
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid ចាប់អារម្មណ៍លើខ្សែការពារកណ្ដាលរបស់ក្រុមជម្រើសជាតិអង់គ្លេស Marc Guehi