បាល់ទាត់អន្តរជាតិ
Chelsea, Man City និង Tottenham កំពុងចាប់អារម្មណ៍លើការផ្ទេរខ្សែការពារស្លាប Cucurella
កាលពីពេលថ្មីៗនេះ កីឡាករសញ្ជាតិអេស្ប៉ាញ Marc Cucurella កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លឹបធំៗនៅក្របខណ្ឌ Premier League ដែលមានដូចជា Chelsea, Man City និង Tottenham Hotspur។
ខ្សែការពាររបស់ក្លឹប Brighton រូបនេះ កំពុងមានទម្រង់លេងលេចធ្លោរគួរឲ្យចាប់អារម្មណ៍ ក្នុងតំណែងជាខ្សែការពារស្លាបឆ្វេង។ លើសពីនេះទៅទៀត គាត់ក៏មានវ័យទើបតែ 23 ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្នគាត់នៅសល់កុងត្រារយៈពេល 4 ឆ្នាំទៀត ជាមួយក្លឹប Brighton។
Marc Cucurella គឺជាកីឡាករដែលប្រសូត្រចេញពីយុវជន La Masia របស់ក្លឹប Barcelona ដែលគាត់មានសមត្ថភាពអាចលេងបាល់ខ្លីបាន។ គាត់ក៏ធ្លាប់ត្រូវបានប្រើប្រាស់ជាកីឡាករដែលលេងនៅតំបន់ប្រយុទ្ធស្លាបផងដែរ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!