បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមសងសឹក Barcelona ដោយរារាំងមិនឲ្យ Cesar Azpilicueta ចាកចេញ
យើងបានដឹងហើយថា ខ្សែការពារ Jules Kounde ស្ទើរតែបានសម្រេចចិត្តផ្ទេរទៅ Chelsea ទៅហើយ ប៉ុន្តែត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona ស្ទាក់យក និងបញ្ចុះបញ្ចូលឲ្យគាត់ចូលរួមជាមួយពួកគេនៅរដូវក្ដៅនេះ។
ជាមួយនឹងទង្វើដដែលៗជាច្រើនដងរបស់ Barcelona មកលើពួកគេ ពេលនេះក្លឹបតោខៀវ Chelsea អាចនឹងសងសឹកដោយរារាំងក្លឹប Barcelona ពីការចុះហត្ថលេខាលើខ្សែការពារស្លាប Cesar Azpilicueta។
ដោយឡែកខ្សែការពារស្លាប Cesar Azpilicueta កំពុងត្រូវបានក្លឹបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ ខណៈដែលខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះ នៅមានកុងត្រាត្រឹមតែរយៈពេល 1 ឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹបតោខៀវ។
សម្រាប់ Cesar Azpilicueta ប្រហែលជាគាត់អាចនឹងមិនសម្រេចចិត្តដោយខ្លួនឯងភ្លាមៗនោះទេ ប្រសិនបើក្លឹបចរចាបន្តកុងត្រាថ្មីដល់គាត់ នោះគាត់នឹងអាចស្នាក់នៅបន្តទៀត ប៉ុន្តែបើក្លឹបតោខៀវលែងត្រូវការគាត់ហើយ នោះគាត់អាចនឹងចាកចេញមក Barcelona។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS