បាល់ទាត់អន្តរជាតិ
Sergio Aguero ប្រាប់ក្លឹប Manchester City កុំឲ្យលក់ Bernardo Silva នៅរដូវក្តៅនេះ!!!
អតីតខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero បានព្រមានដល់ក្លឹប Manchester City ដែលដឹកនាំដោយលោក Pep Guardiola កុំឲ្យលក់ខ្សែបម្រើប្រយុទ្ធ Bernardo Silva នៅរដូវក្តៅនេះ ស្របពេលដែលពាក្យចចាមអារ៉ាមពីការផ្ទេរទៅ Barcelona កាន់តែច្រើន។
ដោយឡែក Sergio Aguero បាននិយាយថា Silva គឺជាកីឡាករដ៏អស្ចារ្យម្នាក់។ ខ្ញុំនឹងមានការភ្ញាក់ផ្អើល ប្រសិនបើ Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola អនុញ្ញាតឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះចាកចេញពី Etihad នៅរដូវក្តៅនេះ។
គួររំលឹកផងដែរថា Sergio Aguero គឺជាខ្សែប្រយុទ្ធដ៏ជោគជ័យម្នាក់ជាមួយក្លឹបយក្សនៅអង់គ្លេស Manchester City ដោយឈ្នះពានរង្វាន់ Premier League ចំនួន 5 ដង, FA Cup និង League Cup ចំនួន 6 ដងក្នុងរយៈពេល 10 ឆ្នាំ។
Aguero ស៊ុតបញ្ចូលទីសរុបបាន 257 គ្រាប់ ក្នុងការបង្ហាញខ្លួន 384 ឲ្យក្លឹប Manchester City និងបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីជាប់កំណត់ត្រារបស់ក្លឹបផងដែរ។ ក្រោយមកនៅចុងឆ្នាំ 2021 គាត់បានផ្ទេរទៅចូលរួមជាមួយ Barcelona។ លេងបានតែប៉ុន្មានប្រកួតជាមួយ Barcelona ប៉ុណ្ណោះ គាត់ក៏ចូលនិវត្តន៍មុនផុតកុងត្រា ព្រោះមានបញ្ហាសុខភាពពាក់ព័ន្ធនឹងចង្វាក់បេះដូងលោតខុសប្រក្រតី។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ1 day ago
ជាប់ពិន័យមិនឲ្យលេងបាល់ទាត់ ពេលនេះ Paul Pogba ត្រៀមបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីមួយ
-
បាល់ទាត់អន្តរជាតិ2 days ago
West Ham United ប្រកាសពីការចែកផ្លូវគ្នាជាមួយ David Moyes នាចុងបញ្ចប់នៃរដូវកាលនេះ