បាល់ទាត់អន្តរជាតិ
ភរិយារបស់ Di Maria សារភាពថា ប្ដីរបស់ខ្លួនផ្ទេរទៅលេងឲ្យក្លឹប Manchester United ដើម្បីតែលុយប៉ុណ្ណោះ
កាលពីពេលថ្មីៗនេះ ភរិយារបស់កីឡាករ Angel Di Maria បានសារភាពថា ស្វាមីរបស់នាង ដែលបានផ្ទេរទៅចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United កាលពីឆ្នាំ 2014 នោះគឺដើម្បីតែលុយប៉ុណ្ណោះ។
គួរដឹងផងដែរថា ក្លឹបបិសាចក្រហម Manchester United បានចុះហត្ថលេខាលើ Di Maria ដោយផ្ទេរពីក្លឹបអធិរាជស Real Madrid ក្នុងតម្លៃផ្ទេរដែលមានទំហំទឹកប្រាក់ 59.7 លានផោន និងជាតម្លៃផ្ទេរដ៏ច្រើន នៅពេលនោះផងដែរ។
បច្ចុប្បន្នកីឡាករវ័យ 34 ឆ្នាំ កំពុងលេងឲ្យក្លឹបសេះបង្កង់ Juventus ធ្លាប់បានចំណាយពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះជាមួយក្លឹបបិសាចក្រហម Manchester United ហើយបន្ទាប់មកគាត់ត្រូវបានលក់ចេញដោយខាតប្រាក់ដ៏ច្រើនទៅឲ្យក្លឹបយក្សបារាំង Paris Saint-Germain។
ឥឡូវនេះភរិយារបស់ Angel Di Maria បាននិយាយបើកចំហអំពីពេលវេលាដ៏វេទនារបស់ពួកគេនៅទីក្រុង Manchester ដោយអះអាងថា នាងមិនចូលចិត្តជីវិតនៅទីនោះឡើយ រួមទាំងអាហារដែលមិនគួរឲ្យចង់បរិភោគ និងមនុស្សមិនសូវឲ្យតម្លៃលើស្ត្រីទៀតផង។
នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍អាហ្សង់ទីន LAM ភរិយារបស់ Di Maria គឺអ្នកនាង Jorgelina Cardoso បាននិយាយថា “ថ្ងៃមួយ Di Maria បានមករកខ្ញុំ ហើយនិយាយថា គាត់កំពុងពិចារណាសំណើពីក្លឹប Manchester United។ ហើយខ្ញុំបានប្រាប់ថា ខ្ញុំមិនចង់ទៅទេ ខ្ញុំប្រាប់គាត់ឲ្យទៅតែម្នាក់ឯង។ តែគាត់បានឆ្លើយថា យើងទៅទាំងពីរនាក់”។
នាងបានបន្ថែមទៀតថា៖ “ដោយសារតែវាជាប្រាក់ដ៏ច្រើនលើសលប់ដែលពួកគេបានផ្តល់ឲ្យ ដូច្នេះយើងបានទៅ។ មិនខុសគ្នាឡើយ ប្រសិនបើអ្នកធ្វើការនៅក្នុងក្រុមហ៊ុនមួយ ហើយមាននរណាម្នាក់ហ៊ានផ្តល់ប្រាក់ខែឲ្យអ្នកទ្វេដង នោះអ្នកនឹងទៅជាមួយគេ”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo