បាល់ទាត់អន្តរជាតិ
គ្រូ PSG បញ្ជាក់ថា Leandro Paredes នឹងចាកចេញទៅ Juventus នៅពេលឆាប់ៗនេះ!!!
ថ្មីៗនេះគ្រូបង្វឹករបស់ក្លឹប Paris Saint-Germain លោក Christophe Galtier បានបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Leandro Paredes បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ សម្រាប់ការផ្ទេរទៅកាន់ក្លឹបយក្ស Juventus។
ទោះជាយ៉ាងណា ការចរចារវាងក្លឹបទាំងពីរនៅតែបន្ត ខណៈដែលពួកគេព្យាយាមដាក់បន្ថែមលក្ខខណ្ឌផ្សេងៗជាមួយគ្នា។ យ៉ាងណាវាស្ទើរតែ 99 ភាគរយទៅហើយដែលច្បាស់ថា ខ្សែបម្រើកណ្ដាល Leandro Paredes នឹងផ្ទេរទៅកាន់ទឹកដីអ៊ីតាលី។
យ៉ាងណាមិញ ខ្សែបម្រើវ័យ 28 ឆ្នាំ Leandro Paredes បានចូលរួមជាមួយក្លឹប Paris Saint-Germain ដោយផ្ទេរពី Zenit St Petersburg ក្នុងឆ្នាំ 2019។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួននៅក្នុងការប្រកួត Ligue 1 របស់ PSG មិនដែលអាក់ខានឡើយ។
ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារខ្សែបម្រើចំណូលថ្មីជាច្រើនរបស់ PSG បានធ្វើឲ្យ Leandro Paredes លែងក្លាយជាជម្រើសសំខាន់របស់ក្លឹប ខណៈដែលគ្រូបង្វឹកលោក Galtier ក៏មិនចង់ខ្ជះខ្ជាយពេលវេលាទៅលើកីឡាករដែលមិនស្ថិតក្នុងគម្រោងប្រើប្រាស់នោះដែរ។
ក្រៅពីនេះ PSG ក៏នៅតែបន្តអនុញ្ញាតឲ្យ Idrissa Gueye ចាកចេញមុនពេលកុងត្រាផុតកំណត់ ដោយកីឡាករវ័យ 32 ឆ្នាំរូបនេះជិតនឹងត្រឡប់ទៅកាន់អតីតក្លឹបចាស់ Everton វិញផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)