បាល់ទាត់អន្តរជាតិ
Arsenal បន្តកំណត់ត្រាឈ្នះរហូត ក្រោយលុត Aston Villa 2-1 (មានវីដេអូ)
ក្លឹបកាំភ្លើងធំ Arsenal ដែលកំពុងស្ថិតក្នុងរដូវកាលដ៏អស្ចារ្យរបស់ខ្លួន កំពុងបន្តឈរនៅកំពូលតារាង Premier League ជាមួយនឹងកំណត់ត្រាឈ្នះរហូត 5 ប្រកួតជាប់គ្នា និងមាន 15 ពិន្ទុពេញ ខណៈដែលក្រុមផ្សេងទៀតសុទ្ធតែធ្លាប់ស្គាល់រសជាតិចាញ់ និងស្មើ។
Gabriel Jesus នៅតែជាខ្សែប្រយុទ្ធចំណូលថ្មីដែលមានសក្កានុពលរបស់ក្លឹបកាំភ្លើងធំ Arsenal ដោយគេបានស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាក នៅក្នុងការប្រកួតនាទីទី 30។ យ៉ាងណាក្រោយមកទៀត ក្រុមភ្ញៀវ Aston Villa បានស៊ុតមួយគ្រាប់តាមស្មើវិញនៅនាទីទី 74 ដោយខ្សែបម្រើកណ្ដាល Douglas Luiz។
ខណៈដែលគ្រាប់បាល់ស្មើគ្នានោះ ក្រុមកាំភ្លើងធំ Arsenal បានព្យាយាមគ្រប់គ្រងបាល់ និងព្យាយាមសម្រុកទៅលើគូប្រកួតជាខ្លាំង រហូតដល់អាចរកបានគ្រាប់បាល់ទីពីរ ជាគ្រាប់បាល់ជ័យជំនះ នៅនាទីទី 77 ដែលជាការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Martinelli។
បច្ចុប្បន្ននេះ Arsenal គឺជាក្រុមដែលត្រូវបានគេចាត់ទុកថា កំពុងឡើងជើងខ្លាំង ខណៈដែលក្រុមលេខពីរតាមពិន្ទុពីក្រោយគឺ Manchester City។ ដោយឡែកក្រុមដែលហាក់ដូចជាមានទម្រង់លេងមិនសូវល្អនោះគឺហង្សក្រហម Liverpool ដែលឆ្លងកាត់ 5 ប្រកួតដូចគ្នា ប៉ុន្តែមានត្រឹមតែ 8 ពិន្ទុប៉ុណ្ណោះ ហើយកាលពីប្រកួតយប់មិញនេះពួកគេបានយកឈ្នះ Newcastle United ក្នុងលទ្ធផល 2-1 ទាំងត្រដាបត្រដួសផងដែរ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម៖
ប្រភពរូបភាព: Theguardian
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo