បាល់ទាត់អន្តរជាតិ
ខ្សែប្រយុទ្ធ Jonas Wind សារភាពថា គាត់មានក្ដីសុបិនចង់ក្លាយជាកីឡាកររបស់ Arsenal
ខ្សែប្រយុទ្ធ Jonas Wind របស់ក្លឹប Wolfsburg បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការផ្លាស់ទៅចូលរួមជាមួយក្លឹបកាំភ្លើងធំ Arsenal នាពេលអនាគត។ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះបានផ្ទេរទៅកាន់ប្រទេសអាឡឺម៉ង់ក្នុងខែមករាកន្លងទៅ បន្ទាប់ពីរកបាន 46 គ្រាប់ ក្នុងការបង្ហាញខ្លួន 114 ប្រកួតសម្រាប់ក្លឹប FC Copenhagen។
ដោយសារទម្រង់លេងកាន់តែល្អ Jonas Wind ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិ ដោយគាត់បានបង្ហាញខ្លួន 15 លើកសម្រាប់ប្រទេសដាណឺម៉ាក និងស៊ុតបញ្ចូលទីបាន 5 គ្រាប់ ខណៈដែលក្រុមជម្រើសជាតិរបស់គាត់ក៏ទទួលបានកៅអីសម្រាប់លេង World Cup នៅកាតាផងដែរ។
បន្ទាប់មក មានរបាយការណ៍ជាច្រើនបានលើកឡើងពីការផ្សារភ្ជាប់ខ្សែប្រយុទ្ធរូបនេះទៅនឹងការផ្ទេរទៅក្រុមកាំភ្លើងធំ Arsenal។ បន្តពីនោះមក ខ្សែប្រយុទ្ធរបស់ក្លឹប Wolfsburg រូបនេះក៏បានសារភាពថា ការដែលក្លាយជាកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal គឺជាក្ដីសុបិនមួយរបស់ខ្លួន។
ថ្លែងទៅកាន់ CBS Sports កីឡាករ Jonas Wind បានសារភាពថា៖ “ខ្ញុំសុបិនចង់លេងនៅ Premier League។ ខ្ញុំគិតថាកីឡាករគ្រប់រូបពិតជាសុបិនអំពី Premier League ដូចគ្នា។ Arsenal គឺជាក្រុមដ៏ល្អមួយ ដែលមានគ្រូបង្វឹកដ៏ល្អ។ ខ្ញុំចូលចិត្តរបៀបដែលពួកគេលេង…”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង