បាល់ទាត់អន្តរជាតិ
Dumfries សារភាពថា គាត់ទទួលបានចំណាប់អារម្មណ៍ផ្ទេរពីក្លឹបតោខៀវ Chelsea និង Manchester United
ខ្សែការពារស្លាបរបស់ក្លឹប Inter Milan គឺកីឡាករ Denzel Dumfries បានសារភាពថា គាត់ត្រូវបានទទួលការពេញចិត្ត និងចាប់អារម្មណ៍យ៉ាងពិតប្រាកដ ពីសំណាក់ក្លឹបធំៗពីរនៅអង់គ្លេស ដែលមានតោខៀវ Chelsea និង Manchester United។
ទោះជាយ៉ាងណា Denzel Dumfries ក៏បានប្រាប់ដែរថា គាត់បានរក្សាជំហរដោយច្បាស់លាស់បំផុត ក្នុងការសម្រេចចិត្តបន្តរួមរស់ជាមួយក្លឹប Inter Milan។ កីឡាករសញ្ជាតិហូឡង់រូបនេះ ទើបតែបានចូលរួមជាមួយ Inter Milan កាលពីរដូវក្តៅឆ្នាំមុនប៉ុណ្ណោះ ដោយផ្ទេរពី PSV Eindhoven ប៉ុន្តែគាត់បានបង្ហាញខ្លួនយ៉ាងលេចធ្លោរសម្រាប់អ្នកគាំទ្រនៅ San Siro ដោយស៊ុតបញ្ចូលទីបានរហូតដល់ 5 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 4 ដង ក្នុងនាមជាខ្សែការពារស្ដាំ។
ភាពលេចធ្លោរដ៏គួរឲ្យចាប់អារម្មណ៍នេះ ធ្វើឲ្យគាត់ត្រូវបានក្លឹបតោខៀវ Chelsea និង Manchester United ចង់បាន ខណៈដែលក្លឹបទាំងពីរហាក់ដូចជាកំពុងខ្វះខាតខ្សែការពារស្លាប រឺខ្សែការពារស្តាំដែលមានភាពរឹងមាំដូច Dumfries។
និយាយទៅកាន់ De Telegraaf ខ្សែការពារ Dumfries បានលើកឡើងពីការបដិសេធផ្ទេរចេញពី Inter Milan និងបានបង្ហើបថា គាត់នៅមិនទាន់នឿយណាយជាមួយនឹងបាល់ទាត់នៅក្នុងប្រទេសអ៊ីតាលីឡើយ ហើយគាត់ចង់ឈ្នះពាន Serie A ជាមួយក្លឹបបច្ចុប្បន្នជាមុនសិន។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Xavi ទាមទារឲ្យក្លឹបចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលមួយរូបរបស់ក្លឹប Real Sociedad