បាល់ទាត់អន្តរជាតិ
ទិដ្ឋភាពពិតនៅពីក្រោយរូបថតមួយសន្លឹករបស់ Lionel Messi និង Cristiano Ronaldo លេងអុកជាមួយគ្នា
មួយថ្ងៃបន្ទាប់ពីរូបភាពដែលផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើអ៊ីនធឺណែតបង្ហាញពី Lionel Messi និង Cristiano Ronaldo លេងអុកជាមួយគ្នា ក្រុមហ៊ុន Louis Vuitton ជាម្ចាស់រូបនេះបានចេញវីដេអូមួយដោយបង្ហាញពីតថភាពពិតនៃការបង្កើតរូបនេះឡើង។
មានមនុស្សជាច្រើនបានសង្ស័យថា តើរូបនេះ គឺជារូបកាត់តទាំងស្រុង រឺក៏ជាការថតរូបពិតប្រាកដរបស់ Lionel Messi និង Cristiano Ronaldo ហើយអាចឲ្យពួកគេជួបគ្នាដោយផ្ទាល់? ជារឿងគួរឲ្យសោកស្តាយ ដែលតារាបាល់ទាត់ទាំងពីរ មិនបានជួបគ្នា ដើម្បីថតរូបនោះឡើយ គឺពួកគេថតនៅទីតាំងដោយឡែកផ្សេងៗពីគ្នា ហើយបន្តមកទៀតទើបអ្នករចនាប្រើបច្ចេកទេសកាត់តបញ្ចូលគ្នាឲ្យអង្គុយលេងអុកដូចជាការពិត។
យ៉ាងណារូបថតមួយសន្លឹកនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតារាឆ្នើមទាំងពីរបានផុសរូបនេះក្នុងពេលដំណាលគ្នា។ លើសពីនេះទៅទៀត រូបថតមួយសន្លឹកនេះបានលេចឡើងនៅមុនថ្ងៃនៃការចាប់ផ្ដើមព្រឹត្តិការណ៍ World Cup 2022។
ទស្សនាវីដេអូខាងក្រោម
ប្រភព: Tribuna
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ2 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo