បាល់ទាត់អន្តរជាតិ
Juventus ពិចារណាផ្ទេរ Mason Mount ប្រសិនបើ Chelsea ចង់បាន Federico Chiesa
ខ្សែបម្រើប្រយុទ្ធ Mason Mount របស់តោខៀវ Chelsea អាចនឹងក្លាយជាជម្រើសនៃការដោះដូរគ្នាជាមួយ Federico Chiesa។ ក្លឹបសេះបង្កង់ Juventus បានចាប់អារម្មណ៍ចង់បាន Mason Mount បន្ទាប់ពីលឺដំណឹងថា ក្លឹបតោខៀវត្រៀមផ្ទេរ Federico Chiesa ដែលជាកីឡាកររបស់ខ្លួន។
បច្ចុប្បន្នតារាឆ្នើមសញ្ជាតិអង់គ្លេស Mason Mount បានក្លាយជាកីឡាករដ៏សំខាន់នៅក្នុងក្រុមតោខៀវ Chelsea ដោយបានបង្ហាញខ្លួនសរុប 181 ប្រកួត, រកបានគ្រាប់បាល់ 32 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 37 ដង។ ទោះជាយ៉ាងណាក៏ដោយ Mason Mount នៅសល់កុងត្រាត្រឹមតែ 19 ខែទៀតប៉ុណ្ណោះ ខណៈដែលការចរចាកុងត្រាថ្មីមិនទាន់សម្រេចឡើយ ហើយនឹងអូសបន្លាយរហូតដល់ក្រោយការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup បញ្ចប់។
យោងតាមរបាយការណ៍របស់ Calciomercato បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបសញ្ជាតិអ៊ីតាលី Federico Chiesa។ ស្របពេលជាមួយគ្នានោះដែរ ក្លឹបសេះបង្កង់ Juventus ចង់ប្រើប្រាស់ឱកាសនេះដើម្បីនាំយក Mason Mount មកកាន់ទឹកដី Allianz វិញ ដែលជាការដោះដូរថែមលុយកាក់មួយចំនួនដោយក្លឹបទាំងពីរត្រៀមនឹងពិភាក្សាគ្នានាពេលឆាប់ៗខាងមុខនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Thomas Tuchel បើកចិត្តក្នុងការចង់មកដឹកនាំនៅបិសាចក្រហម
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ18 hours ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល