បាល់ទាត់អន្តរជាតិ
Chelsea ត្រៀមកញ្ចប់ថវិកា 200 លានផោន ដើម្បីចុះហត្ថលេខាលើ Jude Bellingham និង Declan Rice
ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា បានត្រៀមទឹកប្រាក់ប្រមាណជា 200 លានផោន សម្រាប់ការចុះហត្ថលេខាទាំង Jude Bellingham របស់ Borussia Dortmund និង Declan Rice របស់ West Ham United ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខនេះ។
យ៉ាងណាមិញក្លឹបតោខៀវ Chelsea ត្រូវបានគេគិតថា នឹងកែប្រែតំបន់បម្រើរបស់ខ្លួននៅឆ្នាំក្រោយស្របពេលដែល N’Golo Kante និង Jorginho ក៏បានផុតកុងត្រា ហើយប្រហែលជាក្លឹបមិនអាចធ្វើឲ្យខ្សែបម្រើ 2 រូបនេះ បន្តស្នាក់នៅ Stamford Bridge បានឡើយ។
ដោយឡែកកីឡាករវ័យ 19 ឆ្នាំ Jude Bellingham កំពុងមានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំង ទាំងមួយក្លឹបរបស់ខ្លួន និងជាមួយក្រុមជម្រើសជាតិអង់គ្លេស។ ក្លឹប Borussia Dortmund ត្រូវបានគេបង្ហើបឲ្យដឹងថា ចង់លក់ខ្សែបម្រើឆ្នើមរូបនេះ ក្នុងទំហំទឹកប្រាក់ខ្ទង់ 130 លានផោនឯណោះ។ ទន្ទឹមនឹងនោះ Declan Rice ក៏ជាកីឡាករដ៏លេចធ្លោរខ្លាំងនៅអង់គ្លេសផងដែរ ហើយ West Ham ទាមទារចង់លក់ខ្សែបម្រើរូបនេះចេញក្នុងតម្លៃលើសពី 100 លានផោនផងដែរ។
ប្រភព: Sportsmole