បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមផ្ដល់កុងត្រារយៈពេលវែងដល់ Alejandro Balde
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា គ្រោងនឹងផ្តល់ជូននូវកុងត្រារយៈពេលវែងដល់ខ្សែការពារស្លាប Alejandro Balde។ ខ្សែការពារវ័យ 19 ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុបចំនួន 16 ប្រកួត ទាំងនៅក្របខណ្ឌ La Liga និង UEFA Champions League ដោយរួមចំណែក Assists បាន 3 ដងផងដែរ។
យ៉ាងណាមិញកាលពីរដូវក្តៅកន្លងទៅ ខ្សែការពារដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Barcelona រូបនេះ ត្រូវបានក្លឹប Wolverhampton Wanderers ចាប់អារម្មណ៍ ដើម្បីធ្វើជាផ្នែកមួយនៃសំណើរដោះដូរសម្រាប់ខ្សែបម្រើ Ruben Neves។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក Alejandro Balde ហាក់ដូចជាមានការរីកចម្រើនខ្លាំង ក្រោមការណែនាំបង្ហាត់បង្រៀនរបស់លោក Xavi Hernandez។ លើសពីនេះទៅទៀត Balde ថែមទាំងក្លាយជាកីឡាករវ័យក្មេងដែលបានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិអេស្ប៉ាញនៅព្រឹត្តិការណ៍ FIFA World Cup ថែមទៀតផង។
យោងតាមរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Barcelona បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ដល់ជូនកុងត្រាថ្មីរយៈពេលវែងដល់ខ្សែការពាររូបនេះ ដែលអាចនឹងមានសុពលភាពរហូតដល់ឆ្នាំ 2027។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)