បាល់ទាត់អន្តរជាតិ
Gabriel Jesus និង Alex Telles ត្រូវខកខានការប្រកួត World Cup ទាំងអស់ដែលនៅសល់
យោងតាមសារព័ត៌មានប្រេស៊ីល Globo បានឲ្យដឹងថា Gabriel Jesus និង Alex Telles នឹងខកខានការប្រកួត World Cup ទាំងអស់ដែលនៅសល់ សម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលដោយសាររបួសជង្គង់ ហើយអាចនឹងអូសបន្លាយរហូតដល់ខកខានមិនបានលេងនៅក្លឹបរបស់ខ្លួនផងដែរ។
របាយការណ៍ដដែលនោះបានបន្ថែមទៀតថា របួសរបស់ Alex Telles គឺធ្ងន់ធ្ងរជាងរបួសរបស់ Gabriel Jesus ហើយរបួសនោះអាចនឹងធ្វើឲ្យកីឡាករវ័យ 29 ឆ្នាំឈានដល់ការវះកាត់ថែមទៀតផង។ បច្ចុប្បន្នស្ថានភាពរបស់ Alex Telles ត្រូវបានកំណត់ថា គាត់នឹងត្រូវនៅក្រៅទីលានរយៈពេលវែង រហូតដល់ថ្ងៃទី 30 ខែធ្នូ។
ទន្ទឹមនឹងនោះដែរ Gabriel Jesus នឹងត្រូវនៅក្រៅទីលានរហូតដល់មួយខែ មានន័យថាកីឡាករវ័យ 25 ឆ្នាំរូបនេះ អាចនឹងសង្ស័យមិនបានលេងប្រកួតរបស់ Premier League របស់ Arsenal នៅចុងឆ្នាំ 2022 ទល់នឹង West Ham United និង Brighton & Hove Albion។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Chelsea ត្រៀមបើកច្រកផ្លូវឲ្យកីឡាករដែលមានប្រាក់ខែខ្ពស់មួយរូបចាកចេញ នៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
Van Dijk គាំទ្រចង់ឲ្យគ្រូបង្វឹករូបនេះ មកដឹកនាំនៅ Liverpool រដូវកាលក្រោយ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករសំខាន់ 2 រូបរបស់ Man City នឹងអវត្តមានក្នុងការប្រកួតទល់នឹង Brighton នៅរំលងអាធ្រាតនេះ!!!