Connect with us

បាល់ទាត់អន្តរជាតិ

អាហ្សង់ទីន​លុត​ក្រូអាត 3-0 ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ព្រ័ត FIFA World Cup

Published

on

កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​កក់​កៅអី​ឡើង​ទៅ​កាន់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FIFA World Cup ជា​លើកទី 6 ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើស​ជាតិ បន្ទាប់​ពី​ទទួល​បាន​ជ័យ​ជម្នះ 3-0 ទៅ​លើ​ក្រូអាត។

យ៉ាង​ណា​មិញ​តារា​ឆ្នើម Lionel Messi និង Julian Alvarez បាន​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ​បំផុត ខណៈ​ដែល Julian Alvarez គឺ​ជា​ដើម​ហេតុ​នៃ​គ្រាប់​បាល់​ទាំង 3 គ្រាប់។ គ្រាប់​បាល់​ដំបូង​របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ជា​ការ​ស៊ុត​ប៉េណាល់ទី​ពី Lionel Messi នៅ​នាទីទី 34 បន្ទាប់​ពី​អ្នក​ចាំទី​របស់​ក្រូអាត Dominik Livakovic បង្ករ​កំហុស​ដោយ​ទាក់ជើង Alvarez។

បន្ត​មក​ទៀត​មិន​យូរ​ប៉ុន្មាន​នៅ​នាទីទី 39 ខ្សែ​ប្រយុទ្ធ​វ័យ 22 ឆ្នាំ Julian Alvarez បាន​ស៊ុត​បញ្ចូលទី 1 គ្រាប់​ដ៏​អស្ចារ្យ​ដែល​ជា​គ្រាប់​បាល់ Solo Goal ដោយ​អូស​ពី​ពាក់កណ្ដាល​ទីលាន​ទៅ​តែ​ម្ដង។ មិន​ទាន់​អស់​គ្រាប់​បាល់​ឡើយ នៅ​នាទីទី 69 តារា​ឆ្នើម Lionel Messi បាន​ញាក់ដាច់​ខ្សែការពារ ហើយ​កាត់​ទៅ​ឲ្យ Julian Alvarez ស៊ុត​បញ្ចូលទី​បាន​មួយ​គ្រាប់​ចុង​ក្រោយ ដែល​ធ្វើ​ឲ្យ​ពួក​គេ​នាំ​មុខ 3-0 ទៅ​លើ​ក្រូអាត​រហូត​ដល់​ចប់​ការ​ប្រកួត។ ទន្ទឹម​នឹង​នេះ​ដែរ យើង​ឃើញ​ថា ក្រុម​ជម្រើស​ជាតិ​ក្រូអាត​មិន​សូវ​មាន​ឱកាស​ស៊ុត​បាន​ល្អ​ប៉ុន្មាន​ឡើយ ដោយ​សារ​ប្រព័ន្ធ​ការពារ​របស់​អាហ្សង់ទីន​រឹងមាំ និង​ហាក់​ដូច​ជា​រៀប​ចំ​បាន​យ៉ាង​ល្អ​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២