Connect with us

បាល់ទាត់អន្តរជាតិ

Zlatan Ibrahimovic ប្រាប់​ថា ព្រោះ​តែ Messi គាត់​ចង់​ឲ្យ​អាហ្សង់ទីន​ឈ្នះពាន World Cup

Published

on

មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត World Cup ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ស្អែក​នេះ​រវាង​ក្រុម​ជម្រើស​ជាតិ​បារាំង និង​អាហ្សង់ទីន ខ្សែប្រយុទ្ធ​ឆ្នើម Zlatan Ibrahimovic បាន​និយាយ​ថា ខ្លួន​ចង់​ឃើញ​អតីត​មិត្ត​រួម​ក្រុម​របស់​គាត់ Lionel Messi ឈ្នះពាន​នេះ​ជា​លើក​ដំបូង​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។

ដោយ​ឡែក Zlatan Ibrahimovic និង Lionel Messi ធ្លាប់​បាន​លេង​ជា​មួយ​គ្នា​បាន​តែ​មួយ​រដូវ​កាល​ប៉ុណ្ណោះ​នៅ Barcelona កំឡុង​ឆ្នាំ 2009 និង 2010 ប៉ុន្តែ​ពួកគេ​បាន​រក្សាភាព​ស្និទ្ធស្នាល​ចាប់​តាំង​ពី​ពេល​នោះ​មក បើ​ទោះ​បី​ជា​កីឡាករ​សញ្ជាតិ​ស៊ុយអែត​រូប​នេះ​បាន​ចាកចេញ​ពី Camp Nou ទៅ​ចូលរួម​ជាមួយ AC Milan ហើយ​បច្ចុប្បន្ន Lionel Messi បាន​ផ្ទេរ​ទៅ​ក្លឹប​យក្សបារាំង PSG ក៏​ដោយ។

ថ្វី​ត្បិត​តែ​បច្ចុប្បន្ន Zlatan Ibrahimovic មាន​វ័យ 41 ឆ្នាំ​ហើយ​ក្ដី ប៉ុន្តែ​គាត់​នៅ​តែ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់ និង​បន្ត​លេង​ឲ្យ​ក្លឹប AC Milan ផង​ដែរ។ ថ្មីៗ​នេះ Zlatan Ibrahimovic ត្រូវ​បាន​​ទំព័រ​បាល់ទាត់ 433 សួរ​ថា​តើ​គាត់​ចង់​ឲ្យ​ប្រទេស​ណា​ឈ្នះពាន World Cup នៅ​កាតា។ ពេល​នោះ​គាត់​បាន​តប​ថា៖ “ខ្ញុំ​សង្ឃឹម​ថា​អាហ្សង់ទីន​ឈ្នះ World Cup ហើយ​ហេតុផល​គឺ​ដោយ​សារ​តែ Messi”។

ប្រភព: Football-espana

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២