បាល់ទាត់អន្តរជាតិ
ក្រូអាតលុតម៉ារ៉ុក 2-1 ដណ្ដើមយកតំណែងលេខ 3 នៅ World Cup

ក្រុមជម្រើសជាតិក្រូអាតបានដណ្តើមយកចំណាត់ថ្នាក់លេខ 3 ក្នុងព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ដោយទទួលជ័យជម្នះ 2-1 ទៅលើក្រុមជម្រើសជាតិម៉ារ៉ុក។ ថ្វីត្បិតតែមិនអាចឈានដល់វគ្គផ្ដាច់ព្រ័តដូចកាលពី 4 ឆ្នាំមុន ប៉ុន្តែក្រូអាតបានសាងសមិទ្ធិផលដ៏ល្អមួយ ខណៈដែលម៉ារ៉ុកបានបង្កើតប្រវត្តិសាស្ត្រឡើងមកដល់វគ្គ 4 ក្រុមចុងក្រោយជាលើកដំបូងរបស់ខ្លួន។
ម៉ារ៉ុកដែលបានទទួលចំណាត់ថ្នាក់លេខ 4 នោះ បានធ្វើឲ្យពួកគេក្លាយជាក្រុមមកពីប៉ែកអាហ្វ្រិកដំបូងគេ ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ World Cup។ ដូចគ្នានេះដែរ បន្ទាប់ពីរកឃើញក្រុមដែលកាន់កាប់តំណែងលេខ 3 និងលេខ 4 ហើយ យើងនឹងអាចឃើញក្រុមម្ចាស់ជើងឯក និងជើងឯករងនៅថ្ងៃនេះ រវាងក្រុមជម្រើសជាតិបារាំង និងអាហ្សង់ទីន ដោយការប្រកួតនឹងធ្វើឡើងនៅម៉ោង 10:00 យប់នេះហើយ។
យ៉ាងណាមិញគ្រាប់បាល់ 2 គ្រាប់របស់ក្រុមជម្រើសជាតិក្រូអាត គឺជាការស៊ុតបញ្ចូលទីពី Josko Gvardiol នៅនាទីទី 7 និង Mislav Orsic នៅនាទីទី 42។ ដោយឡែកគ្រាប់បាល់ 1 គ្រាប់របស់ក្រុមជម្រើសជាតិម៉ារ៉ុកគឺជាការតែតបញ្ចូលទីរបស់ខ្សែការពារ Achraf Dari នៅនាទីទី 9។
ប្រភព: Sportsmole