បាល់ទាត់អន្តរជាតិ
Kevin De Bruyne ប្រាប់ឈ្មោះកីឡាករម្នាក់ដែលគាត់ចង់លេងជាមួយរវាង Cristiano Ronaldo និង Lionel Messi

តារាឆ្នើមរបស់ក្លឹបមេឃខៀវ Manchester City គឺខ្សែបម្រើ Kevin De Bruyne បានជ្រើសរើសយកវីរបុរសរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo ជាកីឡាករដែលគាត់ចង់លេងជាមួយ ជាងបុរសឆ្នើមរបស់អាហ្សង់ទីន Lionel Messi។
នៅពេលត្រូវបានសាកសួរថា តើនរណាជាកីឡាករដែលគាត់នឹងជ្រើសរើសរវាង Cristiano Ronaldo និង Lionel Messi? ខ្សែបម្រើឆ្នើមរបស់ក្លឹប Manchester City បាននិយាយថា៖ “ខ្ញុំប្រហែលជាជ្រើសរើសយក Cristiano Ronaldo ព្រោះគាត់ជាខ្សែប្រយុទ្ធដែលមិនធម្មតាម្នាក់។ សម្រាប់ Lionel Messi នៅតែដើរតួជា Playmaker។ ខ្ញុំក៏ជា Playmaker ដែរ, ដូច្នេះអ្នកអាចផ្តល់ឲ្យខ្ញុំនូវខ្សែប្រយុទ្ធម្នាក់”។
ការសម្រេចចិត្តជ្រើសរើសរបស់ De Bruyne អាចនឹងធ្វើឲ្យមនុស្សមួយចំនួនភ្ញាក់ផ្អើល ព្រោះ Messi ត្រូវបានគេចាត់ទុកជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើនផងដែរ។
ទោះជាយ៉ាងណាក៏ដោយ Cristiano Ronaldo ត្រូវបានគេទទួលស្គាល់ថា គឺជាខ្សែប្រយុទ្ធកណ្ដាលចំតួដែលមានសមត្ថភាពស៊ុតបញ្ចូលទីដ៏ល្អ ហើយគិតមកទល់នឹងពេលនេះគាត់បានស៊ុតបញ្ចូលទីច្រើនជាង 700 គ្រាប់ទៅហើយសម្រាប់ក្លឹបបិសាចក្រហម Manchester United, Real Madrid និង Juventus។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ