បាល់ទាត់អន្តរជាតិ
Barcelona ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Raul Jimenez

ខ្សែប្រយុទ្ធ Raul Jimenez របស់ក្លឹប Wolverhampton Wanderers ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅនៃការចង់បានរបស់ក្លឹបអ្នកមានបុណ្យ Barcelona។ កីឡាករវ័យ 31 ឆ្នាំរូបនេះបានក្លាយជាផ្នែកមួយដ៏សំខាន់របស់ Wolverhampton នាពេលបច្ចុប្បន្ន។
ខ្សែប្រយុទ្ធសញ្ជាតិម៉ិកស៊ិកូ Raul Jimenez រកបានគ្រាប់បាល់សរុប 56 គ្រាប់ ក្នុងការបង្ហាញខ្លួន 152 ប្រកួត គិតចាប់តាំងពីការផ្ទេរពីអតីតក្លឹបចាស់ Benfica។ Raul Jimenez ធ្លាប់មានទម្រង់លេងដល់កម្រិតកំពូលបំផុត ប៉ុន្តែជាអកុសល នៅឆ្នាំ 2020 គាត់បានទទួលរងរបួសបាក់ឆ្អឹងលលាដ៍ក្បាល ហើយចាប់តាំងពីពេលនោះមកទម្រង់លេងរបស់គាត់បានផ្លាស់ប្ដូរ និងធ្លាក់ចុះមួយកម្រិត។ ថ្វីត្បិតតែបែបនេះក៏ដោយ Raul Jimenez នៅតែជាជម្រើសខ្សែប្រយុទ្ធមុតស្រួចរបស់ Wolverhampton មកទល់នឹងពេលនេះ។
ដូចគ្នានេះដែរ ថ្មីៗនេះបើយោងទៅតាមរបាយការណ៍ពី ESPN បានឲ្យដឹងថា Raul Jimenez កំពុងស្ថិតក្រោមការពិចារណាផ្ទេរទៅកាន់ទឹកដី Camp Nou របស់ Barcelona នៅពាក់កណ្ដាលនៃរដូវកាលនេះ។ ក្លឹប Barcelona កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាពរបស់ខ្សែប្រយុទ្ធរូបនេះ ហើយពួកគេសង្ឃឹមថា Wolverhampton នឹងអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញនៅពេលឆាប់ៗខាងមុខ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!