បាល់ទាត់អន្តរជាតិ
កីឡាករជំនាញជើងឆ្វេងទាំង 10 រូប ដែលល្អបំផុតនាពេលបច្ចុប្បន្ន
ការប្រើប្រាស់ជំនាញជើងឆ្វេងអាចត្រូវបានគេគិតថា គឺជារឿងសាមញ្ញទៅហើយ នៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ប៉ុន្តែមិនមែនគ្រប់កីឡាករទាំងអស់ សុទ្ធតែអាចលេងជើងឆ្វេងបានល្អនោះទេ។ កាលពីមុនមានកីឡាករកំពូលៗជាច្រើនដែលប្រើប្រាស់ជើងឆ្វេងដូចជា Diego Maradona, Roberto Carlos, Arjen Robben, Raul, David Silva, Rivaldo និង Robin Van Persie ជាដើម។

ដោយឡែកពេលនេះ ក៏នៅតែមានកីឡាករកំពូលៗដែលប្រើប្រាស់ជើងឆ្វេងបានល្អដែរ។ ខាងក្រោមនេះ យើងនឹងលើកមកបង្ហាញនូវកីឡាករទាំង 10 រូប ដែលត្រូវបានគេចាត់ទុកជាកីឡាករជំនាញជើងឆ្វេងល្អបំផុតនាពេលបច្ចុប្បន្ន។
1. Erling Haaland (កីឡាកររបស់ Manchester City/ ក្រុមជម្រើសជាតិន័រវេស)

2. Lionel Messi (កីឡាកររបស់ PSG/ ក្រុមជម្រើសជាតិអាហ្សង់ទីន)

3. Mohamed Salah (កីឡាកររបស់ Liverpool/ ក្រុមជម្រើសជាតិអេហ្ស៊ីប)

4. Bernardo Silva (កីឡាកររបស់ Manchester City/ ក្រុមជម្រើសជាតិព័រទុយហ្គាល់)

5. Riyad Mahrez (កីឡាកររបស់ Manchester City/ ក្រុមជម្រើសជាតិអាល់ហ្សេរី)

6. David Alaba (កីឡាកររបស់ Real Madrid/ ក្រុមជម្រើសជាតិអូទ្រីស)

7. Phil Foden (កីឡាកររបស់ Manchester City/ ក្រុមជម្រើសជាតិអង់គ្លេស)

8. Ousmane Dembele (កីឡាកររបស់ Barcelona/ ក្រុមជម្រើសជាតិបារាំង)

9. Martin Odegaard (កីឡាកររបស់ Arsenal/ ក្រុមជម្រើសជាតិន័រវេស)

10. Raphinha (កីឡាកររបស់ Barcelona/ ក្រុមជម្រើសជាតិប្រេស៊ីល)

ប្រភព: Footballwhispers
