បាល់ទាត់អន្តរជាតិ
Luis Suarez បង្ហើបថា គាត់ធ្លាប់បានរៀបគម្រោងចូលនិវត្តន៍ដំណាលគ្នានៅ Barcelona ជាមួយនឹង Lionel Messi

អតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Luis Suarez បានបង្ហើបថា គាត់ចង់ចូលនិវត្តន៍ជាមួយ Lionel Messi នៅក្លឹប Barcelona ហើយគាត់បានគ្រោងទុកនូវផែនការនេះរួចជាស្រេច ជាមួយនឹងតារាឆ្នើមអាហ្សង់ទីនដែលជាមិត្តរួមក្រុមរបស់ខ្លួន។
Luis Suarez បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្នុងលីគកំពូលនៃប្រទេសប្រេស៊ីលជាមួយក្រុម Gremio បន្ទាប់ពីបានចំណាយពេលវេលាដ៏អស្ចារ្យរបស់ខ្លួនក្នុងពិភពបាល់ទាត់នៅតំបន់អ៊ឺរ៉ុបជាមួយក្លឹបហង្សក្រហម Liverpool, Barcelona និង Atletico Madrid ជាដើម។
ទោះជាយ៉ាងណាខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានបង្ហាញខ្លួនច្រើនបំផុតនៅ Barcelona សរុប 283 ប្រកួត និងស៊ុតបញ្ចូលទីបាន 195 គ្រាប់។ Luis Suarez គឺជាផ្នែកមួយដ៏សំខាន់នៃជំនាន់ MSN ដែលពេលនោះ Barcelona ឈ្នះពាន 3 ក្នុងមួយរដូវកាល (2014-2015) ក្រោមការដឹកនាំរបស់លោក Luis Enrique។
យ៉ាងណាមិញ Luis Suarez និង Lionel Messi គឺជាមិត្តភក្ដិដែលយល់ចិត្តគ្នាខ្លាំងមែនទែន ទាំងក្នុង និងក្រៅទីលាន។ ថ្មីៗនេះ Luis Suarez បាននិយាយទៅកាន់ Barca Universal ថា គាត់ និង Lionel Messi បានគិតគូចង់ចូលនិវត្តន៍ជាមួយគ្នានៅ Barcelona តាំងពីឆ្នាំ 2018 មកម្ល៉េះ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្ដូរ ដែលធ្វើឲ្យគាត់ និង Lionel Messi សុទ្ធតែបានចាកចេញពីទឹកដីអេស្ប៉ាញដូចគ្នា។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi