បាល់ទាត់អន្តរជាតិ
តើ Lionel Messi នឹងលេងពាន Copa America នៅឆ្នាំ 2024 ដែររឺទេ?
តារាឆ្នើម Lionel Messi មិនទាន់បាននិយាយអ្វីច្បាស់ទេថា គាត់នឹងលេងពាន Copa America នៅឆ្នាំ 2024 ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក រឺអត់។ ដោយឡែកសហរដ្ឋអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតព្រឹត្តិការណ៍នេះ ហើយ 2 ឆ្នាំបន្ទាប់ពួកគេក៏ជាប្រទេសដែលរៀបចំសម្រាប់ការប្រកួត FIFA World Cup ផងដែរ។
ទោះជាយ៉ាងណាក៏ដោយយោងតាមសារព័ត៌មាន USA Today បានឲ្យដឹងថា នៅឆ្នាំ 2024 ខ្សែប្រយុទ្ធឆ្នើម Lionel Messi ទំនងជានឹងមានឈ្មោះក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនដូចឆ្នាំមុនៗដែរ។ យ៉ាងណាមិញ អាហ្សង់ទីនធ្លាប់បានឈ្នះពាន Copa America 2021 និងថ្មីៗនេះពួកគេបានលើកពាន FIFA World Cup 2022 នៅប្រទេសកាតា។
ទន្ទឹមនឹងនេះដែរ Lionel Messi បានចាកចេញពីសម្ពាធរបស់មជ្ឃដ្ឋានបាល់ទាត់ជាច្រើនរួចទៅហើយ ក្រោយពេលដែលគាត់បានឈ្នះពាន Copa America និង FIFA World Cup ជាមួយប្រទេសអាហ្សង់ទីន។ បន្ទាប់ពីជ័យជំនះនៅប្រទេសកាតា Lionel Messi ហាក់ដូចជាកំពុងរីករាយក្នុងការបន្តដំណើរជាមួយក្រុមជម្រើសជាតិរបស់ខ្លួនបន្តទៀត និងថែមទាំងបាននិយាយថា គាត់ចង់ឈ្នះពានបន្ថែមទៀតជាមួយនឹងអាហ្សង់ទីន។ ដូចគ្នានេះដែរគ្រូបង្វឹករបស់ក្រុមជម្រើសជាតិលោក Lionel Scaloni បាននិយាយថា គាត់ចង់ឃើញតារាឆ្នើមរបស់ក្លឹប Paris Saint-Germain (PSG) រូបនេះចូលលេងក្នុងការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំ 2026។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ5 days ago
បិសាចក្រហមអាចនឹងបញ្ចេញ Joshua Zirkzee ដើម្បីប្ដូរយកខ្សែប្រយុទ្ធដ៏លេចធ្លោរម្នាក់នៅលីគអ៊ីតាលី
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែការពារ 2 រូបនេះ អាចនឹងមានម្នាក់ផ្ទេរទៅលេងនៅ Real Madrid ឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 days ago
Griezmann នឹងចូលរួមជាមួយក្លឹប Inter Miami នៅចុងបញ្ចប់នៃរដូវកាលនេះ!!!