បាល់ទាត់អន្តរជាតិ
ត្រៀមវិលចូលទីលានប្រកួតវិញភ្លាម Joao Felix និយាយពាក្យមួយឃ្លាផ្ញើជូនដល់អ្នកគាំទ្រ

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix បានផ្ញើពាក្យមួយឃ្លាទៅកាន់អ្នកគាំទ្ររបស់ក្លឹបតោខៀវ Chelsea ខណៈដែលកីឡាករវ័យ 23 ឆ្នាំរូបនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រឡប់មកកាន់ទីលានប្រកួតវិញ បន្ទាប់ពីជាប់ពិន័យប៉ុន្មានប្រកួតចុងក្រោយនេះ។
ដោយឡែក Joao Felix ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមនៅនាទីទី 58 កំឡុងពេលបង្ហាញខ្លួនលើកដំបូងនៅ Premier League ទល់នឹង Fulham កាលពីដើមខែនេះ។ គាត់បានបង្ករកំហុសធ្ងន់ធ្ងរទៅលើ Kenny Tete ដែលធ្វើឲ្យគាត់ត្រូវបានហាមឃាត់មិនឲ្យចូលលេងរហូតដល់ 3 ប្រកួតបន្ទាប់។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Joao Felix ត្រៀមនឹងឆ្លងផុតការជាប់ពិន័យហើយ ហើយគាត់នឹងអាចចូលរួមប្រកួតសម្រាប់ក្លឹបតោខៀវ Chelsea ពេលប៉ះជាមួយ West Ham ក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី 11 ខែកុម្ភៈខាងមុខ។ ដូចគ្នានេះដែរ តារាឆ្នើមរូបនេះបានបង្ហោះសារមួយឃ្លាដើម្បីផ្ញើទៅកាន់អ្នកគាំទ្រដោយនិយាយថា៖ “កុំគិតពីការចាប់ផ្ដើមដោយរបៀបណា គឺគិតអំពីរបៀបដែលយើងនឹងបញ្ចប់ដោយរបៀបណា… អរគុណសម្រាប់ការគាំទ្រ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023