Connect with us

បាល់ទាត់អន្តរជាតិ

Joao Cancelo បង្ហាញ​ពី​បំណង​ចង់​ទៅ​លេង​ឲ្យ Real Madrid

Published

on

តារា​ឆ្នើម​របស់​ក្លឹប​មេឃខៀវ Manchester City ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​នៅ Bayern Munich គឺ​កីឡាករ Joao Cancelo បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ក្នុង​ការ​ចង់​ទៅ​លេង​នៅ Real Madrid ប្រសិន​បើ​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​មួយ​នេះ​ចង់​ចុះ​ហត្ថលេខា​លើ​គាត់។

យ៉ាង​ណា​មិញ កាល​ពី​មួយ​រយៈ​មុន Joao Cancelo ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ផ្ទេរ​ទៅ​ចូលរួម​ជា​មួយ Real Madrid ប៉ុន្តែ​គ្រប់​យ៉ាង​មិន​បាន​កើត​ឡើង​ឡើយ។ Joao Cancelo បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ខ្សែការពារ​ឆ្នើម​មួយ​រូប​ក្នុង​ពិភព​បាល់​ទាត់ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​មាន​ភាព​រហ័ស​រហួន, បច្ចេកទេស និង​ល្បឿន​យ៉ាងលឿន ហើយ​ជា​ពិសេស​គាត់​អាច​លេង​បាន​ទាំង​នៅ​តំបន់​ការពារ​ស្ដាំ និង​ការពារ​ឆ្វេង​ផង​ដែរ។

ដោយ​ឡែក​ថ្មីៗ​នេះ Joao Cancelo បាន​ប្រាប់ Movistar ថា៖ “ខ្ញុំ​មិន​បាន​ទទួល​សំណើរ​ណា​មួយ​ពី Real Madrid ក្នុង​ខែ​មករា​នេះ​ទេ… ប្រសិន​បើ​ពាក្យ​ចចាម​អារ៉ាម បាន​លើក​ឡើង​ពី​រឿង​នេះ, ខ្ញុំ​មិន​ដឹង​ទេ។ ប្រសិន​បើ​ក្លឹប​ដូចជា Real Madrid ចង់​បាន​អ្នក​ទៅ​លេង វា​ជា​រឿង​ដែល​​រីក​រាយ​បំផុត។ ហើយ​បើ​ខ្ញុំ​ទៅ​ចូល​រួម​ជាមួយ​ពួក​គេ មាន​ន័យ​ថា ខ្ញុំ​កំពុង​ធ្វើ​រឿង​ត្រឹមត្រូវ​មួយ”។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២