បាល់ទាត់អន្តរជាតិ
Van Dijk បានសារភាពថា Liverpool កំពុងសុបិនចង់ឈ្នះពាន 4 ក្នុងមួយរដូវកាល
ខ្សែការពារឆ្នើម Virgil van Dijk បានសារភាពថា ក្លឹបហង្សក្រហម Liverpool កំពុងសុបិនចង់ឈ្នះ 4 ពាន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ ប៉ុន្តែ Van Dijk បានបន្ថែមថា វាពិតជាលំបាកណាស់ ព្រោះពួកគេត្រូវប្រឈមមុខនឹងការប្រជែងដ៏ពិបាកបំផុត។
យ៉ាងណាមិញ ក្រុមហង្សក្រហម Liverpool បានឈ្នះពាន Carabao Cup មួយរួចទៅហើយ កាលពីដើមរដូវកាលនេះ ខណៈដែលបច្ចុប្បន្នពួកគេកំពុងស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Champions League និង FA Cup វគ្គផ្តាច់ព្រ័ត្រ និងជាក្រុមស្ថិតនៅលេខរៀងទី 2 ដែលចាញ់ Man City ត្រឹមតែមួយពិន្ទុប៉ុណ្ណោះនៅតារាង Premier League នាពេលបច្ចុប្បន្ននេះ។
FA Cup គឺជាពានតែមួយគត់ដែលអ្នកចាត់ការទូទៅលោក Jurgen Klopp មិនទាន់ធ្លាប់បានឈ្នះចាប់តាំងពីគាត់មកដឹកនាំនៅ Liverpool ហើយ Van Dijk លើកឡើងថា ក្រុមរបស់គាត់ ពិតជាចង់ទទួលបានពាននេះ។
Van Dijk បាននិយាយកាលពីពេលថ្មីៗកន្លងទៅនេះថា “វាជាអ្វីដែលអ្នករាល់គ្នាស្រមៃចង់ឈ្នះ គឺឈ្នះរាល់ការប្រកួតប្រជែងដែលនៅសល់។… Man City នៅតែស្ថិតក្នុងតំណែងលេខមួយ នោះហើយវាជារឿងមួយ។ យើងកំពុងប្រឈមមុខនឹង Villarreal ក្នុងក្របខ័ណ្ឌ Champions League ដែលនឹងមានការលំបាកខ្លាំងណាស់ ហើយបន្ទាប់មកទៀត គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ FA Cup។ ដូច្នេះយើងមានតែងរងចាំមើលវា”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ4 days ago
Martin Zubimendi ប្រាប់មូលហេតុដែលគាត់បដិសេធមិនចូលរួមជាមួយ Liverpool
-
បាល់ទាត់អន្តរជាតិ5 days ago
Alex Telles រកបានក្លឹបថ្មីភ្លាមៗ ក្រោយចាកចេញពី Al Nassr
-
បាល់ទាត់អន្តរជាតិ5 days ago
Raphinha ចេញមុខការពារមិត្តរួមជាតិរបស់ខ្លួន ដែលតែងតែត្រូវបានអ្នកគាំទ្រជេរស្ទើរគ្រប់ការប្រកួត