បាល់ទាត់អន្តរជាតិ
Jamal Musiala ដកខ្លួនចេញពីក្រុមជម្រើសជាតិអាឡឺម៉ង់

ខ្សែបម្រើ Jamal Musiala របស់ក្លឹប Bayern Munich បានដកខ្លួនចេញពីក្រុមជម្រើសជាតិអាឡឺម៉ង់ភ្លាមៗ ដោយសារបញ្ហារបួស។ កីឡាករវ័យ 20 ឆ្នាំរូបនេះ ត្រូវបានជ្រើសរើសក្នុងចំណោមកីឡាករទាំង 24 នាក់ របស់លោក Hansi Flick មុនពេលនៃការប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសប៉េរូ និងបែលហ្ស៊ិក នៅអំឡុងចុងខែនេះ។
ទោះជាយ៉ាងណាក៏ដោយ គួរឲ្យសោកស្ដាយ Jamal Musiala មានបញ្ហាសាច់ដុំភ្លៅខាងឆ្វេង ដែលកើតឡើងក្នុងអំឡុងពេលនៃការប្រកួតដែល Bayern Munich បានចាញ់ 2-1 ក្រៅដីទល់នឹង Bayer Leverkusen ក្នុងក្របខណ្ឌ Bundesliga កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ហើយពេលនេះត្រូវបង្ខំឲ្យគាត់ដកខ្លួនចេញពីក្រុមជម្រើសជាតិអាឡឺម៉ង់។
គ្រូបង្វឹកផ្ទាល់របស់ក្រុមជម្រើសជាតិលោក Hansi Flick បានសម្តែងការខកចិត្តរបស់គាត់ទាក់ទងនឹងរបួសរបស់ Musiala ហើយបានបញ្ជាក់ថា ក្រុមរបស់លោកនឹងមិនមានគម្រោងកោះហៅអ្នកជំនួសនោះទេ ដោយគ្រាន់តែសង្ឃឹមថា កីឡាករវ័យក្មេងរូបនេះនឹងអាចរឹងមាំឡើងវិញឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីជួយដល់ក្រុមជម្រើសជាតិ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ