បាល់ទាត់អន្តរជាតិ
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ការបន្តកុងត្រាថ្មីរបស់ខ្សែបម្រើឆ្នើម Sergio Busquets នឹងត្រូវពឹងផ្អែកលើផែនការអនាគតរបស់ក្លឹប ជុំវិញការនាំយកអតីតមិត្តរួមក្រុម Lionel Messi ត្រឡប់មកវិញ រឺអត់។ កីឡាករជើងចាស់របស់ Barcelona រូបនេះ នឹងផុតកំណត់កុងត្រានៅចុងបញ្ចប់នៃរដូវកាល ហើយក្លឹបយក្សកាតាឡាន់ បានផ្តល់កុងត្រាថ្មីដល់គាត់ ប៉ុន្តែ Sergio Busquets មិនទាន់យល់ព្រមលើកុងត្រាថ្មីនោះទេ ដោយគាត់រង់ចាំមើលដំណឹងរបស់ Messi សិន មុននឹងបន្តកុងត្រាមួយឆ្នាំទៀត។
ខ្សែបម្រើ Sergio Busquets គឺជាកីឡាករដ៏ស្មោះស្ម័គ្របំផុតជាមួយក្លឹប ដែលគាត់បានលេងឲ្យក្លឹបកាតាឡាន់មួយនេះ តាំងពីពេលគាត់នៅជាកីឡាករយុវជនក្នុងឆ្នាំ 2007។ គាត់បានក្លាយជាមិត្តដ៏ល្អ និងលេងបានស៊ីចង្វាក់គ្នាបំផុតជាមួយតារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi។
កីឡាករទាំង 2 រូបនេះ ធ្លាប់បានទាក់ទាញចំណាប់អារម្មណ៍របស់ David Beckham ដែលជាម្ចាស់ក្លឹប Inter Miami របស់លីគ MLS ហើយ Sergio Busquets ត្រូវបានគេរាយការណ៍ថា នឹងធ្វើតាម Messi ដែរ ប្រសិនបើ Lionel Messi ត្រឡប់មក Barcelona នោះគាត់នឹងព្រមបន្តកុងត្រាថ្មីជាមួយក្លឹប តែបើ Messi ផ្ទេរទៅលេងនៅទឹកដីអាមេរិច Inter Miami នោះគាត់នឹងផ្ទេរទៅលេងនៅទីនោះដូចគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ