Connect with us

បាល់ទាត់អន្តរជាតិ

Louis Van Gaal ប្រាប់​ពី​មូលហេតុ​ដែល​គាត់​យល់​ថា Cristiano Ronaldo ជា​កីឡាករ​ល្អ​ជាង Lionel Messi

Published

on

ការ​ជជែក​វែកញែក​ស្វែងរក​កីឡាករ​ល្អ​បំផុត​រវាង Lionel Messi និង Cristiano Ronaldo នៅ​តែ​មិន​ទាន់​អាច​បញ្ចប់​នៅ​ឡើយ បើ​ទោះ​បី​ជា​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន Lionel Messi ទើប​នឹង​បាន​ឈ្នះពាន FIFA World Cup ហើយ​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ចាត់​ថា គាត់​ជា​កីឡាករ​ពេញ​លេញ និង​ជា​ស្ដេចពពែ​នៅ​ក្នុង​ទសវត្សន៍​នេះ​ក៏​ដោយ។

កន្លង​មក​មាន​កីឡាករ និង​គ្រូ​បង្វឹក​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់ ត្រូវ​បាន​គេ​ចោទសួរ​ឲ្យ​ជ្រើសរើស​កីឡាករ​ល្អ​បំផុត​រវាង Cristiano Ronaldo និង Lionel Messi ហើយ​គ្រប់គ្នា​បាន​បញ្ចេញ​មតិ​យល់​ឃើញ​រៀងៗ​ខ្លួន។ ដូចគ្នា​នេះ​ដែរ ថ្មីៗ​នេះ​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​ហូឡង់​លោក Louis Van Gaal ក៏​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​គាត់​ផ្ទាល់​ទាក់ទង​នឹង Cristiano Ronaldo រឺ Lionel Messi នេះ​ដែរ។

Van Gaal បាន​ប្រាប់ Onda Cero ថា៖ “សំណួរ​ដ៏​សំខាន់ Messi រឺ Cristiano Ronaldo? កីឡាករ​ល្អ​បំផុត​ក្នុង​សម័យ​នេះ​គឺ Messi និង Cristiano Ronaldo។ ការ​ជ្រើសរើស​រវាង​ពួកគេ គឺ​ពិបាក។ Cristiano Ronaldo បាន​ឈ្នះពាន​ជាមួយ​ក្រុម​ច្រើន​ជាង Messi។ ហើយ Messi បាន​ឈ្នះពាន​រង្វាន់​បុគ្គល​ច្រើន​ជាង Cristiano Ronaldo។ ប៉ុន្តែ Cristiano Ronaldo ជា​កីឡាករ​ដែល​លេង​ជា​ក្រុម​បាន​ល្អ។ ដូច្នេះ​​ក្នុង​នាម​ខ្ញុំ​ជា​គ្រូ​បង្វឹក ខ្ញុំ​នឹង​ជ្រើសរើស​កីឡាករ​ដែល​លេង​ជា​ក្រុម​បាន​ល្អ ជាង​កីឡាករ​ដែល​លេង​ជា​លក្ខណៈ​បុគ្គល។ Messi អាច​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត ប៉ុន្តែ​កីឡាករ​ត្រូវ​តែ​លេង​ជា​ក្រុម”។

ប្រភព: Sportsbrief

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២