Connect with us

បាល់ទាត់អន្តរជាតិ

ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Bayern Munich រំលង​អាធ្រាត​នេះ Man City មាន​កីឡាករ​ពេញ​សាច់​ល្អ​ណាស់!!!

Published

on

លោក Pep Guardiola នឹង​ត្រូវ​ដឹកនាំ​ក្រុម Manchester City របស់​គាត់ សម្រាប់​ការ​ប្រកួត​ជើង​ទី 1 វគ្គ 8 ក្រុម​ចុង​ក្រោយ UEFA Champions League ដែល​ត្រូវ​ត​ទល់​នឹង​ក្រុម​ភ្ញៀវ Bayern Munich នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ (ម៉ោង​នៅ​កម្ពុជា)។ គ្មាន​កីឡាករ​ណា​ម្នាក់​របស់ Manchester City ដែល​នឹង​ត្រូវ​អវត្តមាន​នោះ​ទេ លើក​លែងតែ Phil Foden ដែល​ទើប​នឹង​ជា​សះស្បើយ​ពី​ការ​វះកាត់​ខ្នែង​ពោះវៀន។

យ៉ាង​ណា​មិញ ខ្សែប្រយុទ្ធ​មុតស្រួច​ដ៏​សំខាន់ Erling Haaland នឹង​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រ​កួត​នេះ ខណៈ​ដែល​កាល​ពី​ប្រកួត​មុន​ជាមួយ Southampton គាត់​បាន​បង្ហាញ​ខ្លួន​ជា​ធម្មតា និង​រក​គ្រាប់​បាល់​បាន 2 គ្រាប់​ម្នាក់​ឯង​ទៀត​ផង។ កីឡាករ​សញ្ជាតិ​ន័រវេស​រូបនេះ ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​កូនសោរ​ដ៏​សំខាន់​សម្រាប់​ជ័យ​ជំនះ​របស់ Manchester City ក្នុង​ការ​ប្រកួត​កន្លង​មក។

ទន្ទឹម​នឹង​នេះ​ដែរ Kevin De Bruyne ដែល​ជា​កំពូល​អ្នក​ចែកបាល់ និង​បង្កើត​ឱកាស​នោះ ក៏​មិន​មាន​បញ្ហា​អ្វី​មួយ​រំខាន​សម្រាប់​ការ​ប្រកួត​ជាមួយ Bayern Munich ដែរ។ ខ្សែបម្រើ​រូប​នេះ​ទើប​នឹង​ទទួល​បាន​កំណត់​ត្រា Assist គ្រាប់​ទី 100 របស់​គាត់​នៅ Premier League កាល​ពី​ចុង​សប្តាហ៍​មុន។ Manchester City អាច​នឹង​ប្រើប្រាស់​​ជម្រើស​ដំបូង​ដែល​មាន​កីឡាករ​ដូចជា៖ Ederson; Akanji, Ruben Dias, Ake, Stones, Rodri, Bernardo Silva, De Bruyne, Gundogan, Grealish និង Haaland។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២