បាល់ទាត់អន្តរជាតិ
បិសាចក្រហម Manchester United ចាប់អារម្មណ៍ខ្លាំងលើ Joao Palhinha

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងមានចំណាប់អារម្មណ៍កាន់តែខ្លាំង ទៅលើខ្សែបម្រើ Joao Palhinha របស់ Fulham។ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ កំពុងត្រៀមនឹងបញ្ចប់រដូវកាលដំបូងរបស់គាត់ជាមួយនឹងជីវិតថ្មីនៅក្នុងទឹកដីអង់គ្លេសរដូវកាលនេះ។
ខ្សែបម្រើកណ្ដាល Joao Palhinha បានស៊ុតបញ្ចូលទីបាន 3 គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន 26 ប្រកួតក្នុងក្របខ័ណ្ឌ Premier League។ ទម្រង់លេងរបស់គាត់កំពុងមានភាពលេចធ្លោរខ្លាំង ក្នុងចំណោមកីឡាករមួយចំនួនទៀតនៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស។
ថ្វីត្បិតតែគាត់នៅមានកុងត្រារហូតដល់ឆ្នាំ 2027 ប៉ុន្តែយោងតាមស្ថានភាពមិនសូវល្អនៅ Fulham ពួកគេប្រហែលជាមិនអាចឃាត់ឃាំង Joao Palhinha បានឡើយ ប្រសិនបើមានក្លឹបធំណាមួយចង់បានគាត់។ យោងតាមកាសែត The Sun បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្ទេរកីឡាករវ័យ 27 ឆ្នាំរូបនេះនៅរដូវក្ដៅខាងមុខ បើទោះបីជាពួកគេបានដឹងថា Fulham ទាមទារចង់បានថ្លៃផ្ទេរខ្ទង់ 60 លានផោនលើតារាឆ្នើមរូបនេះក៏ដោយ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona