បាល់ទាត់អន្តរជាតិ
Casemiro មានបំណងចង់ចូលនិវត្តន៍នៅក្លឹបបិសាចក្រហម Manchester United

ខ្សែបម្រើឆ្នើម Casemiro របស់ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា មានបំណងបញ្ចប់អាជីពបាល់ទាត់របស់គាត់នៅ Old Trafford បន្ទាប់ពីគាត់ហាក់ដូចជាបានរីករាយជាមួយនឹងជីវិតនៅក្នុងក្របខ័ណ្ឌ Premier League របស់អង់គ្លេស។
ក្រោយពីការដេញតាមយ៉ាងយូររបស់ក្លឹបបិសាចក្រហមលើកីឡាករ Frenkie de Jong របស់ Barcelona មិនទទួលបានផ្លែផ្កាកាលពីរដូវក្តៅឆ្នាំមុន លោក Erik ten Hag បានបង្វែរចំណាប់អារម្មណ៍របស់គាត់ទៅលើកីឡាករសញ្ជាតិប្រេស៊ីល Casemiro និងបានចំណាយប្រាក់ 60 លានផោន លើដំណើរការនៃការផ្ទេរនេះ។
រដូវកាលដំបូងរបស់គាត់ក្នុងជីវិតបាល់ទាត់របស់អង់គ្លេស Casemiro បានបង្ហាញនូវទម្រង់លេងដ៏ល្អ ក្នុងនាមជាកីឡាករដ៏សំខាន់មិនអាចខ្វះបានរបស់ក្រុម។ ដូចគ្នានេះដែរ អ្នកគាំទ្រជាច្រើនក៏បានសាទរនឹងអ្វីដែលកីឡាករវ័យ 31 ឆ្នាំរូបនេះបានផ្ដល់ឲ្យពួកគេផងដែរ។ ទោះជាយ៉ាងណាក៏ដោយយោងតាមរបាយការណ៍ពី The Mirror ថ្មីៗនេះមិត្តរួមសញ្ជាតិរបស់គាត់ Alex Sandro ចង់ហៅ Casemiro ឲ្យផ្ទេរទៅលេងជាមួយគាត់នៅ Juventus។ ការឆ្លើយតបរបស់ Casemiro គឺគាត់មិនចង់ផ្ទេរទៅក្លឹបអ៊ីតាលីនោះទេ ដោយគាត់បន្តលេងជាមួយក្លឹបបច្ចុប្បន្ន ហើយគ្រោងនឹងចូលនិវត្តន៍នៅ Old Trafford តែម្ដង។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi