Connect with us

បាល់ទាត់អន្តរជាតិ

​បិសាចក្រហម​រក​ឃើញ​បេក្ខភាព​ខ្សែ​បម្រើ​ឆ្នើម​ដែល​អាច​ជំនួស​កន្លែងរ​បស់ Casemiro

Published

on

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​កំណត់​គោលដៅ​របស់​ខ្លួន​ទៅ​លើ​ខ្សែបម្រើ​របស់​ក្លឹប Monaco គឺ​កីឡាករ Youssouf Fofana ជា​អ្នក​ជំនួស​តំណែង​ដ៏​សាកសម​របស់ Casemiro។

បន្ទាប់​ពី​ការ​មក​ដល់​របស់​ Casemiro ដោយ​ផ្ទេរ​ពី Real Madrid ក្នុង​ឆ្នាំ 2022 ខ្សែបម្រើ​កណ្ដាល​រូប​នេះ​បាន ចាប់​ផ្ដើម​ជាមួយ​នឹង​រដូវកាល​ដំបូង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់ Man United ដោយ​បាន​រួមចំណែក​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូលទី​បាន​ចំនួន 7 គ្រាប់ និង Assists បាន​ចំនួន 7 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 53 ប្រកួត​នៅ​គ្រប់​ព្រឹត្តិការណ៍​ទាំង​អស់​របស់​ក្លឹប។

Casemiro គឺ​ជា​ផ្នែក​ដ៏​សំខាន់​របស់​ក្លឹប​បិសាចក្រហម ដែល​បាន​ឈ្នះពាន​រង្វាន់ EFL Cup និង​ដណ្ដើម​បាន​កៅអី Top 4 កាល​ពី​រដូវកាល​មុន។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ខុស​ពី​ការ​កសាង​ភាព​ជោគជ័យ​កាល​ពី​រដូវកាល​មុន Casemiro មិន​សូវ​មាន​ទម្រង់​លេង​ល្អ​នៅ​រដូវកាល​នេះ​ឡើយ ដោយ​ការ​បង្ហាញ​សមត្ថភាព​របស់​គាត់​ល្អ​តែ​ប្រកួត​មួយ​ចំនួន​តែ​ប៉ុណ្ណោះ។

លើស​ពី​នេះ​ទៅ​ទៀត​ខ្សែបម្រើ​ដែល​មាន​បទពិសោធន៍​រូប​នេះ នឹង​អវត្តមាន​រហូត​ដល់​ឆ្នាំ​ក្រោយ​ដោយ​សារ​របួស​សរសៃពួរ ស្រប​ពេល​ដែល​អនាគ​របស់​គាត់​នៅ Old Trafford ក៏​កំពុង​មាន​ភាព​មិន​ច្បាស់លាស់​ផង​ដែរ។ របាយការណ៍​ចុង​ក្រោយ​មួយ​បាន​អះអាង​ថា Man United នឹង​ពិចារណា​លើ​ការ​បញ្ចេញ​ចោល​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​នៅ​ក្នុង​ទីផ្សារដោះដូរ​កីឡាករ​រដូវ​រងារ​ខាង​មុខ ដោយ​ក្លឹប​មក​ពី​អារ៉ាប៊ីសាអូឌីត​កំពុង​ចាប់​អារម្មណ៍​លើ​គាត់​ផង​ដែរ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ របាយការណ៍​ពី RMC Sport បាន​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​ពិចារណា​រួច​ហើយ​នូវ​ជម្រើស​កីឡាករ​ដែល​អាច​មក​ជំនួស Casemiro បាន គឺ Youssouf Fofana ដែល​បច្ចុប្បន្ន​ជា​កីឡាករ​ឆ្នើម​មួយ​រូប​របស់​ក្លឹប​យក្ស​បារាំង Monaco។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២