បាល់ទាត់អន្តរជាតិ
Toni Kroos សម្រេចចិត្តមិនទាន់ចូលនិវត្តន៍ និងបន្តកុងត្រាថ្មីនៅ Real Madrid មួយឆ្នាំទៀត

ខ្សែបម្រើឆ្នើម Toni Kroos ត្រូវបានគេរាយការណ៍មកថា កំពុងត្រៀមចុះកិច្ចព្រមព្រៀងកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន Real Madrid ហើយ។ កីឡាករវ័យ 33 ឆ្នាំរូបនេះ នៅតែជាបុរសម្នាក់ដ៏សំខាន់សម្រាប់ក្លឹបម្ចាស់ជើងឯកអេស្ប៉ាញ។ ក្នុងអំឡុងយុទ្ធនាការរដូវកាលឆ្នាំ 2022-2023 នេះ គាត់បានបង្ហាញខ្លួន 40 ប្រកួត ដោយបានរួមចំណែកស៊ុតបញ្ចូលទី 2 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 5 ដង។
ទោះបីជាយ៉ាងណាក៏ដោយ កុងត្រារបស់ Toni Kroos ជាមួយក្លឹប Real Madrid នឹងផុតកំណត់នៅរដូវក្ដៅនេះហើយ។ កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ មិនទាន់បានសម្រេចចិត្តច្បាស់លាស់ជុំវិញអនាគតរបស់ខ្លួននៅឡើយទេ ប៉ុន្តែគាត់ធ្លាប់បង្ហើបថា គាត់កំពុងពិចារណាចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះ។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមរបាយការណ៍ពី Marca បានអះអាងថា Toni Kroos បានយល់ព្រមលើកុងត្រាថ្មីរយៈពេលមួយឆ្នាំ ជាមួយក្រុមរបស់លោក Carlo Ancelotti ដែលកុងត្រានោះនឹងមានសុពលភាពរហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយ 2023-2024។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi